ទីតាំងតារាងបាល់ទះ១៦៨លួចបង្កប់លេងល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមប្រព័ន្ធអនឡាញហ៊ានបើកលេងយ៉ាងចំហរ ដោយមិនខ្លាចញញើតនិងច្បាប់បន្តិចសោះ! ប្រហែលជាមានខ្សែរធំ ខ្នងក្រាស់ហើយមើលទៅ ទើបអាចបើកដំណើរការលេងយ៉ាងរលូនបែបនេះ ចេញផ្សាយវគ្គ ២
ភ្នំពេញ÷ថ្ងៃទី២ ខែ វិច្ឆិការ ឆ្នាំ២០២៤
ប្រភពប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងភូមិថ្មគោលតាមបណ្ដោយផ្លូវបេតុង សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ល្បែងស៊ីសងឆ្នោតឡូតូ និង មាន់ជល់តាមប្រពន្ធអនឡាញ ខាងលើនេះកំពុងតែពង្វក់ស្មារតី និងបើកទ្វារចំហររងចាំស្វាគមន៍ក្រុមអ្នកញៀនល្បែង អោយចូលទៅលេងយ៉ាងភ្លួកទឹកភ្លួកដី ភ្នាល់ដាក់លុយរាប់ម៉ឺនសែនលានរៀលក្នុងមួយថ្ងៃៗដោយឡែកមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានពុំទាន់មានចំណាត់ការណ៍ ធ្វើការទប់ស្កាត់និងបង្ក្រាបចំពោះទីតាំងល្បែងស៊ីសងឆ្នោតឡូតូតាមប្រពន្ធអនឡាញនិងមាន់ជល់តាមប្រព័ន្ធអនឡាញខាងលើនៅឡើយ។
មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ២អសមត្ថភាពមិនហ៊ានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងឆ្នោតឡូតូខាងលើ ឬត្រូវថ្នាំសណ្តំអស់ទៅហើយ។
លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល ខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នឹង លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ សូមមេតា្តចាត់កម្លាំងក្នុងការទប់ស្កាត់បទល្មើសទាំងនោះផងទាន។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ចំពោះម្ចាស់ទីតាំងល្បីថា មន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ បានត្រឹមទទួលតែសរចក្តីរាយការណ៍ពីអង្គភាពសារព័ត៌មាន។
យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment