បន្ទាប់ពីទទួលបានការអភិវឌ្ឍផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ ប្រធានមន្ទីរ សាធារណៈដឹកជញ្ជូនខេត្ត និងក្រសួង ភ្លេចគិតផ្លូវជាតិលេខ៣ វគ្គ១
ព្រះសីហនុ: តំបន់ទេសចរណ៍ដ៏សំខាន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ដើម្បីជំរុញ ស្ទើរតែគ្រប់វិស័យ នៃតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងប្រទេសកម្ពុជានៃយើង។
បន្ទាប់ពីបានទទួលសមិទ្ធិផលថ្មីក្នុងការអភិវឌ្ឍប្រកបដោយមានគុណភាពខ្ពស់ទទួលបានផ្លូវដ៏ល្អឥតខ្ចោះផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ដែលធ្វើឱ្យមានចំណាប់អារម្មណ៍ទេសចរណ៍ជាតិនិងអន្តរជាតិ។
បន្ទាប់ពីថ្នាក់ដឹកនាំបានដាក់ឲ្យប្រើការជាផ្លូវការនៅផ្លូវល្បឿនលឿនអង្គភាពអ្នកសារព័ត៌មានយើងសង្កេតឃើញថាលោកប្រធានមន្ទីរសាធារណៈកាលនិងដឹកជញ្ជូន ក្រសួងសាធារណការនិងដឹកជញ្ជូនភ្លេច ផ្លូវជិតលេខ 3 នៅចំណុចផ្លូវបំបែកទៅក្រុងព្រះសីហនុនិងទៅស្រុកព្រៃនប់ ព្រំប្រទល់ផ្លូវជាតិលេខ 3 និងផ្លូវជាតិលេខ 4 ។
ផ្លូវជាតិលេខ 3 ផ្លូវក្រាលកៅស៊ូនៅពេលនេះក្លាយជាផ្លូវគ្រួសក្រហម បន្ទាប់ពីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមាន មានរថយន្តដឹកទម្ងន់ធ្ងន់ៗឆ្លងកាត់ជាហូរហែធ្វើឲ្យផ្លូវមានការខូចខាតជាតំណំ ធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះមានការរអ៊ូរទាំក្នុងការប្រកបការងារអាជីវកម្មផ្ទាល់ខ្លួនក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារមិនកើត។
នៅក្នុងនោះធ្វើឲ្យប៉ះពាល់ដល់ថាសុខភាពការរស់នៅពាក់ព័ន្ធពីបញ្ហារឿងធូលីដីហ៊ុយសព្វបែបយ៉ាងតែម្ដងតើមន្ទីរបរិស្ថានខេត្តព្រះសីហនុនិងក្រសួងបរិស្ថាន មានគិតដ៏ចំណុចទាំងអស់នេះដែរឬទេ?
យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ដឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការសិក្សាគម្រោងនៅចំណុចផ្លូវជាតិលេខ 3 ដែលរងការខូចខាតឋាងលើផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ម៉ាងស៊ីណេត អភិបាលខេត្តព្រះសីហនុក្នុងនាមគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីនិងជំនាញក្នុងការត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment