រឿងលោក លីសាម៉េតនៅខេត្ត កំពង់ឆ្នាំង រឿងសាងសង់ ពន្ធនាគារថ្មី របស់(ក្រុមហ៊ុន អស្នារិទ្ធី ឯ.ក)មានទំនាក់ទំនងនិងអ្នកណាខ្លះ?
ផ្សាយចេញនៅថ្ងៃទី១ធ្នូឆ្នាំ២០២៤
បើយោងតាមឯកសារនៅថ្ងៃថ្ងៃទី១១ខែមិនាឆ្នាំ២០២១ ដែលអង្គភាពអ្នកសារព័ត៌មានយើងបានចុះផ្សាយ ទាក់ទិនទៅនិង ការផ្លាស់ប្តូរពន្ធនាគារចាស់ផ្លាស់ទៅពន្ធនាគារថ្មី លោកស្រី.ហើង ទិត្យរាត្រីលក្ខណ៍ បានប្រគល់លុយ៦០ម៉ឺនដុល្លារអាមេរិក បន្ថែមទៀត ជំរុញក្នុងការសាងសង់ ពន្ធនាគារថ្មីពន្ធនាគារចាស់ផ្លាស់ទៅសាងសង់ពន្ធនាគារថ្មី តាមផែនការដែលបានគ្រោងទុក ទំហំដី ជាង១៥ហិចតាស្ថិតនៅភូមិ ត្រពាំងតាសុខ ឃុំព្រៃមូល ស្រុក រលាប្អៀរខេត្តកំពង់ឆ្នាំង សេចក្តីបញ្ជាក់បន្ថែម នៅក្នុង គម្រោងនៃការពន្ធនាគារថ្មី នៅក្នុងខែមិនាឆ្នាំ២០២១។
លោកស្រី ហើង ទិត្យរាត្រីលក្ខណ៍បានប្រគល់ប្រាក់ចំនួន (សែសិបម៉ឺនដុល្លារអាមេរិក) ទៅលោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងហើយថ្ងៃទី១៧ខែមិនាឆ្នាំ២០២១នេះផងដែរ លោក ស្រី ហើង ទិត្យរាត្រី លក្ខណ៍ បានបន្ថែមទឹកប្រាក់ចំនួន៦០ម៉ឺនដុល្លារអាមេរិក បន្ថែមទៀត ដើម្បីសាងសង់ ពន្ធនាគារថ្មី ឲ្យឆាប់ហើយ សរុបក្រុមហ៊ុន អស្នារិទ្ធី.ឯ.ក បានចេញ មូលប្បទានប័ត្រ ចំនួនពីរលើកគឺនៅថ្ងៃទី១១និងថ្ងៃទី១៧ខែមិនាឆ្នាំ២០២១សរុបទឹកប្រាក់១លានដុល្លារអាមេរិកនិងបានដាក់ឈ្មោះនៅក្នុងមូលប្បទានប័ត្រ លោកឈូរ ច័ន្ទឌឿន អភិបាលខេត្ត ខេត្តកំពង់ឆ្នាំងចាស់ ចំណែក លោកម៉ុន វុត្ថានាយកទីចាត់ការហិរញ្ញ ខេត្តកំពង់ឆ្នាំង កាលសម័យនោះអង្គភាពអ្នកសារព័ត៌មានយើង ព្យាយាម សូមអោយលោកជួយស្រាយបំភ្លឺ ពាក់ទិនទៅនិងមូលប្បទានប័ត្រលោក ឈូរ ច័ន្ទឌឿន យោងលើឯកដែលអង្គភាពសារព័ត៌មានយើងទទួលបាន។
សូមឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សូមមេត្តាត្រួតពិនិត្យតាមការគួរ យោងលើឯកសារដែលអង្គភាពអ្នកសារព័ត៌មានបានចុះផ្សាយនៅក្នុងខែមិនាឆ្នាំ២០២១។
តើបុគ្គលដែលពាក់ព័ន្ធមានដូចជា លោក ឈូរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងលោកម៉ុន វុត្ថានាយកទីចាត់ការហិរញ្ញ ខេត្តកំពង់ឆ្នាំង កាលសម័យនោះមានអ្វី ប្រទាក់ក្រឡាគ្នាដែលឬទេ?
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment