តើជនបរទេសបំរើការងារនៅក្រុមហ៊ុនណា? មានសមត្ថភាព ម៉ៅផ្តាច់សណ្ឋាគារ ប៉ាវ នី ឬមួយកំពុង លួចបើកអនឡាញខុសច្បាប់ សូមលោកអធិការ ក្រុងប៉ោយប៉ែត មេត្តាត្រួតពិនិត្យផងទាន វគ្គ២
ផ្សាយចេញនៅថ្ងៃទី១២ខែ វិច្ឆិកាឆ្នាំ២០២៤
(ប៉ោយប៉ែត) ក្រុងប៉ោយប៉ត សណ្ឋាគារ ១កន្លែងដែលមានឈ្មោះ ប៉ាវ នី ស្ថិតនៅសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាចជាជួលម៉ៅផ្តាច់ ទៅអោយជនបរទេស កុងត្រាជាឆ្នាំៗ និងត្រូវហ៊ិំព័ទ្ធជារបង ប្រើសេវាកម្ម សន្តិសុខ ក្នុងការត្រួតពិនិត្យច្រកចេញចូល សង្ឃ័យថាលួចបង្កើតបទល្មើសតាមប្រព័ន្ធអនឡាញខុសច្បាប់ សូមលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុង ប៉ោយប៉ែត មេត្តាចុះរដ្ឋបាល ផងទាន ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅ ទីតាំងមួយកន្លែងនោះ បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា ទីតាំងមួយកន្លែងនោះកំពុងតែលួចបើកលេងល្បែងអនឡាញខុសច្បាប់ តើជនបរទេសទាំងនោះ បំរើការងារនៅក្រុមហ៊ុនណា? ហើយក្រុមហ៊ុននោះ មានការិយាល័យនៅកន្លែងណា ប្រភេទក្រុមហ៊ុននោះ វិនិយោគទៅលើអ្វី?
យោង គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
លោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត សូមមេត្តាចាត់មន្រ្តីជំនាញ ចុះរដ្ឋបាលផងទានដើម្បីកុំអោយប្រជាពលរដ្ឋ មានការភាន់ច្រឡំថា ក្នុងនាមជាមន្ត្រី មិនបានបំពេញកាតព្វកិច្ច ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាចាត់មន្តី្រជំនាញ ចុះរដ្ឋបាលត្រួតពិនិត្យ ទីតាំងខាងលើដោយក្តីអនុគ្រោះ ។
ជាពិសេសទៅទៀតនោះប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ និងសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យ បង្ក្រាប ក្នុងការទប់ស្កាត់ បទល្មើសផ្សេងៗ ដែលស្ថិតនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះសណ្ឋាគារប៉ាវ នី ដោយក្តីអនុគ្រោះ ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលដាក់ការសង្ស័យថា ជនជាតិចិននិងជនបរទេសទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ នាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីល្បែងស៊ីសងអនឡាញខុសច្បាប់ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុកបញ្ចាំងពីគុណក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment