ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម


រសៀលថ្ងៃទី១៧ ខែវិច្ឆុិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងកំពង់សោម ស្ថិតនៅក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

បន្ទាប់មក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

ក្រុងកំពង់សោម ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ២០១ អនក្រ. បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយបានកាត់យកឃុំ ចំនួន ៥ ពីស្រុកព្រៃនប់ រួមមាន៖ ឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ និងមាន ២៣ភូមិ ផ្ទៃដីសរុបទំហំ ៤២.២៥៦,៤៩ហិកតា មានប្រជាជនសរុបចំនួន ១១.២៧៩គ្រួសារ មនុស្ស ចំនួន ៤៤.១២២នាក់ មានព្រំប្រទល់ខាងជើងជាប់នឹងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខាងត្បូងជាប់នឹងសមុទ្រ ខាងកើតជាប់នឹងសមុទ្រ និងស្រុកព្រៃនប់ ខាងលិចជាប់នឹងក្រុងព្រះសីហនុ៕
សូមស្វាគមន៍ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ជាទីរាប់អាន អង្គភាព សារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ សូមគោរពពីចម្ងាយ ដោយក្តីសោមនស្សរីករាយ សំរាប់ ព័ត៌មានពិត រហ័សទាន់ចិត្ត សូមតាមដានតាមគ្រុបតេឡេក្រាម ដូចខាងក្រោម:https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន ពិតរហ័សទាន់ចិត្ត ២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1










Powered by Blogger.