អាគារមួយកន្លែងនៅក្បែរ អធិការដ្ឋាននគរបាល ខណ្ឌ សែន សុខ បន្ទាប់ពីផ្អើររត់ឡើងរថយន្តទាំងសុទ្ធតែជនេជាតិចិន នៅតែរក្សាភាពស្ងៀមស្ងាត់ វគ្គ៣

រាជធានីភ្នំពេញ អាគារមួយកន្លែង ក្បែរ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចំនុចផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ វេលាម៉ោង 2:26យប់ ថ្ងៃ២៥ខែតុលាឆ្នាំ២០២៤នេះ មានជនបរទេសរាប់រយនាក់ សម្រុករត់ចេញពីអាគារ ទាំងយប់ បន្ទាប់ពីថ្នាក់ដឹកនាំចេញប្រតិបត្តិការ ចុះត្រួតពិនិត្យ អាគារពណ៌ស្វាយផ្លូវជាតិលេខបីនៅខេត្តកំពង់ស្ពឺ។

បើយោងតាម ក្រុមការងារអ្នកសារព័ត៌មានយើងថតរូបភាពបាន ជនជាតិចិនទាំងនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់និងមានលិខិតឆ្លងដែនប្រភេទទេសចរណ៍ ឬមួយគ្មានលិខិតឆ្លងដែន តែមកបបម្រើការងារនៅក្នុងប្រទេសកម្ពុជា តាមរយ: មេខ្យល់ ដោយមិនមានលិខិតបញ្ជាក់និងអនុញ្ញាតច្បាស់លាស់ មកលាក់ខ្លួននៅក្នុងអគារមួយកន្លែនោះ តើអាគារក្បែរ អធិការដ្ឋាននគរបាលខណ្ឌសែនសុខរាជធានីភ្នំពេញ ចំណុចផ្លូវ៩២ គឺជាកន្លែងស្តុកជនជាតិចិនឬមួយយ៉ាងណា?បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយព័ត៌មាន នៅតែរក្សាភាពស្ងៀមស្ងាត់ លោកហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ពិតជាមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងតំបន់របស់ខ្លួន  ក្នុងការ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងសុវត្តិភាព ស្របទៅនិងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល រហូតដល់ជនអន្តោប្រវេសន៍លាក់ខ្លួនរាប់រយនាក់នៅតែមិនដឹង ឬមួយដេកលុងលក់ ភ្លេចខ្លួនជាមន្ត្រី ទទួលប្រាក់ខែពីរដ្ឋ។










តើហេតុអ្វីបានជាជនបរទេសរត់ចេញពីអគារទាំងយប់ ? គឺជាល្ខោនដែលទើបតែចាប់ផ្តើមលេងឬមួយយ៉ាងណា  ក្រុមអ្នកប្រម៉ាញ់ នៃអង្គភាពសារព័ត៌មានវេនយប់ ដែលជាក្រុមការងារសកម្មរបស់អង្គភាព ជាច្រើន បានផ្វាយចេញ នៅយប់ថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤កន្លងទៅ មហាជន និងអង្គការសង្គមស៊ីវិល កំពុងតែតាមដានដោយយកចិត្តទុកដាក់ និងរងចាំការបំភ្លឺពីសំណាក់លោកអធិការខណ្ឌសែនសុខ ដើម្បីបញ្ជាក់ ថាសកម្មភាពទាំងនោះ គឺជារឿងអ្វីអោយពិតប្រាកដ ជៀសវាងប្រជាពលរដ្ឋមានការភាន់ច្រឡំ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះអាគារនៅខណ្ឌ សែន សុខ ដើម្បីបញ្ជាក់ក្នុងនាមជាមន្ត្រីជំនាញ ក្នុងការប្រតិបត្តិការច្បាស់លាស់ និងដើម្បីកុំអោយសារព័ត៌មានបរទេសចុះផ្សព្វផ្សាយ ចោទប្រកាន់មកលើប្រទេសកម្ពុជា ដូចរយះពេលកន្លងមក

ដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាតិ(....) ក្នុងការបំពេញការងារ។

អាគារជាច្រើន កន្លែងនៅក្នុងរាជធានីភ្នំពេញ ពោពេញទៅដោយជនបរទេសគ្រប់ជាតិសាសន៍ គឺជារឿងល្អក្នុងការទំនាក់ទំនង មុខជំនួញ វិនិយោគ តាមរយះស្ថាប័ន ជំនាញនិងក្រសួងពាក់ព័ន្ធ ក្នុងការអភិវឌ្ឍន៍ និងជំរុញ ដល់ប្រទេសជាតិ កាន់តែរីកចំរើន គឺពិតជារឿងល្អប្រសើរ តែបើជនបរទេសទាំងនោះ មកបង្កើនបទល្មើស ឬរឿងដែលធ្វើអោយមានការប៉ះពាល់ សណ្តាប់ធ្នាប់និងសន្តិសុខជាតិ សូមថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលសូមមេត្តាត្រួតពិនិត្យ។


អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ ចុះស្រាវជ្រាវ ទៅលើទីតាំង ខាងលើដោយក្តីអនុគ្រោះ។


ប្រជាពលរដ្ឋនិងអង្កការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ អាគារជាច្រើនកន្លែង ដែលនៅក្នុងទឹកដីរាជធានីភ្នំពេញ ដោយក្តីអនុគ្រោះ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ សូមថ្នាក់ដឹកនាំមេត្តាអនុវត្តន៍។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យអាគារជាច្រើនកន្លែងដោយក្តីអនុគ្រោះ ដោយមន្ត្រីមួយចំនួនតូច កំពុងតែត្រូវថ្នាំសណ្តំ ភ្លេចខ្លួនគឺជាមន្ត្រី។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅhttps://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។

https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.