ទីតាំងហាងកាហ្វេសុខសាន្តលួចបង្កប់លេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញនៅតាមបណ្ដោយផ្លូវអង្គតាមិញកំពុងបើកដំណើរការជាធម្មតា វគ្គ១





ទីតាំងហាងកាហ្វេសុខសាន្តលួចបង្កប់លេងល្បែងស៊ីសងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញនៅតាមបណ្ដោយផ្លូវអង្គតាមិញស្ថិតក្នុងភូមិគោកចំបក់សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី ១អសមត្ថភាពមិនហ៊ានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងឆ្នោតឡូតូខាងលើ ឬត្រូវថ្នាំសណ្តំអស់ទៅហើយ។

លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល ខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នឹង លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ សូមមេតា្តចាត់កម្លាំងក្នុងការទប់ស្កាត់បទល្មើសទាំងនោះផងទាន។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ចំពោះម្ចាស់ទីតាំងល្បីថា មន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ បានត្រឹមទទួលតែសរចក្តីរាយការណ៍ពីអង្គភាពសារព័ត៌មាន។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ



Powered by Blogger.