បន្ទាប់មានការបង្រ្កាបទ្រង់ទ្រាយធំនៅខេត្ត កំពង់ស្ពឺ ជនបរទេសនៅរាជធានីភ្នំពេញ នាំគ្នារត់ចេញពីអាគារ ក្នុងខណ្ឌសែនសុខទាំងយប់

 

រាជធានីភ្នំពេញ អាគារមួយកន្លែង 

ក្បែរ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចំនុចផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ វេលាម៉ោង 2:26យប់ ថ្ងៃ២៥ខែតុលាឆ្នាំ២០២៤នេះ មានជនបរទេសជាច្រើននាក់ សម្រុករត់ចេញពីអាគារ ទាំងយប់ ដោយមិនដឹងមូលហេតុនៅឡើយ។


បើយោងតាម ក្រុមការងារអ្នកសារព័ត៌មានយើងថតរូបភាពបាន ទំនងជនបរទេសទាំងនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់និងមានលិខិតឆ្លងដែនប្រភេទទេសចរណ៍មកបបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដោយមិនមានលិខិតបញ្ជាក់និងអនុញ្ញាតច្បាស់លាស់ មកលាក់ខ្លួននៅក្នុងអគារមួយកន្លែង បន្ទាប់ពីបានទទួលដំណឹងថាមានការបង្ក្រាបទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺទើបនាំគ្នាភ័យឆោឡោ និងរត់ចេញជៀសវាងការចាប់ខ្លួន។


លោកហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខពិតជាមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងតំបន់របស់ខ្លួន រហូតដល់ជនអន្តោប្រវេសន៍លាក់ខ្លួនរាប់រយនាក់នៅតែមិនដឹងមិនសរសើរមិនបាន។ 


តើហេតុអ្វីបានជាជនបរទេសរត់ចេញពីអគារទាំងយប់ ?


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យអគារមួយកន្លែងនេះដោយក្តីអនុគ្រោះអង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ









Powered by Blogger.