ទីតាំងល្បែងស៊ីសងមាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ នៅតែរីកសាយភាយ ក្នុងខណ្ឌពោធិ៍សែនជ័យ…វគ្គ១

 


ពោធិ៍សែនជ័យ៖នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បាចុះទៅដល់ទីតាំងជាច្រើនកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ និងបានថតផ្តិតយករូបភាព និងធ្វើសេចក្តីរាយការណ៍ ជូនទៅលោកមេប៉ុស្តិ៍សង្កាត់ចោមចៅ២តែលោកមេប៉ុស្តិ៍ បានប្រាប់ថា កំពុងប្រតិបត្តិការបង្ក្រាប់គ្រឿងញៀន។

ទីតាំងល្បែងស៊ីសង នៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅ២ មានពីរកន្លែងដោយមានកើត បទល្មើស ល្បែងស៊ីសងមាន់ជល់ប្រភេទអនឡាញ នឹងឡូតូជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ២

លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល ខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នឹង លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ សូមមេតា្តចាត់កម្លាំងក្នុងការទប់ស្កាត់បទល្មើសទាំងនោះផងទាន។

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើដោយក្តីអនុគ្រោះ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  កាស៊ីណូថ្មពេជ្រ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ បើកដំណើរការជារៀងរាល់ថ្ងៃ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ


Powered by Blogger.