បន្ទាប់ពីបានឃើញ ផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសព័ត៌មាន នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៤ និងត្រូវលុបទៅវិញ ស្ងាត់ៗ វគ្គ២




យោងតាមផេក និងមានខ្លឹមសារទាំងស្រុង...


ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំកំលាំងចូលរួមសហការប្រតិបត្តិការបង្ក្រាប

នៅទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើស 


កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជានិងកិច្ចសហការដឹកនាំពីកំលាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ កំលាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចូលរួមសហការត្រួតពិនិត្យទីតាំងដែលមានការសង្ស័យថា ប្រព្រឹត្តល្មេីសធ្វើទារុណកម្មលេីជនបរទេសដែលជាបុគ្គលិកធ្វេីការនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ 



កិច្ចប្រតិបត្តិការនេះដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ និងបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សុិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងស្នងការដ្ឋាននគរបាលខេត្ដ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ អធិការដ្ឋានស្រុកសំរោងទង ការិយាល័យអន្ដរាគមន៍និងតម្រួតបទបញ្ជា ការិយាល័យ អន្ដោប្រវេសន៍ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យអាវុធជាតិផ្ទុះ ព្រមទាំងអាជ្ញាធរមូលដ្ឋាន - ប៉ុស្តិ៍ និងស្រុក កំលាំងពាក់ព័ន្ធជាច្រើនទៀត " នាយកដ្ឋានចំណុះ នាយកដ្ឋានកណ្ដាលសន្តិសុខ "៕













អង្គភាពសារព័ត៌មានយើងយល់ឃើញថា សេចក្តីប្រកាសខាងលើ គ្រាន់តែប្រាប់នៅប្រតិបត្តិការក្នុងការបង្ក្រាប និងជាកាតព្វកិច្ចក្នុងនាមជាមន្ត្រី ដែលទទួលផែន


👉 ជនបរទេស មិនទាន់បានកំណត់ច្បាស់លាស់ថាមានជាតិសាសន៍ណាខ្លះ ។

👉 ទីតាំង ល្បែងអនឡាញនៅតែបន្ត បើកដំណើរការជាធម្មតា។

👉 នៅថ្ងៃបង្រ្កាប រថយន្តជនជាតិចិន នៅវេលាម៉ោង ៧:០០នាទីយប់ឡើងទៅ ចេញចូលជាធម្មតា យោងតាមរូបភាព អង្គភាពសារព័ត៌មានយើងប្រម៉ាញ់បាន។

👉ថ្នាក់ដឹកនាំបំពេញកាតព្វកិច្ចតាមជំនាញ ត្រួតពិនិត្យជនបរទេសជនជាតិចិននិងកូរ៉េ ជាង១០០០នាក់ ព្រៀបដូចជាអាំងស្តុកទឹក យោងតាមសារព័ត៌មានបរទេសបានផ្សព្វផ្សាយចោទប្រកាន់ មកលើប្រទេសកម្ពុជា ។ 


តែអ្វីដែលជាចំណុចសំខាន់ តើអាគារមួយនោះ ជាប្រភេទ សហគ្រាសរោងចក្រ ឬជាកាស៊ីណូខុសច្បាប់ ដែលជាកន្លែងបង្ករបទល្មើសខុសច្បាប់ ឬមួយយ៉ាងណា ? នៅចំណុចនេះអង្គភាគអ្នកសារព័ត៌មានយើង មិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ គ្រាន់តែឃើញ ប្រតិបត្តិការ និងបទបញ្ជាដោយផ្ទាល់និងដឹកនាំ ក្នុងការបង្រ្កាបតែប៉ុណ្ណោះ ។


ក្រោយពីអង្គភាពសារព័ត៌មានជាច្រើន ផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានធ្វើសេចក្តីជូនដំណឹងនៅថ្ងៃទី២៤តុលាឆ្នាំ២០២៤ នៅពេលនេះ ផេកផ្លូវការស្នងការ នគរបាលខេត្តកំពង់ស្ពឺ ត្រូវការលុបចេញវិញយ៉ាងស្ងាត់ៗ ដែលជាហេតុបញ្ជាក់យ៉ាងច្បាស់ ទាក់ទិនទៅនិងមន្ត្រីជំនាញ ធ្វើការ បែបមានបទពិសោធន៍ច្រើន ឬមួយខ្វះបច្ចេកទេស ? ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ចង់ឡើងផ្សព្វផ្សាយចង់ជូនដំណឹងចង់លុបចេញវិញតាមតែដំណឹងចិត្តតើជាសេចក្តីរាយការណ៍ក្នុងការទទួលខុសត្រូវបែបណាវិញ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។


ចំណែកឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ អង្គភាពអ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបាននោះ ដោយសារពុំមានលេខទូរស័ព្ទ ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាតើមន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះអាគារនៅខណ្ឌសែនសុខនិងអាគារ នៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ សារជាថ្មី ដោយក្តីអនុគ្រោះ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។


យ៉ាងណាមិញអង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋ។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ


















Powered by Blogger.