អាគារមួយកន្លែងនៅក្នុងខណ្ឌសែន សុខ មានអ្វីពាក់ព័ន្ធនិង អាគារផ្លូវជាតិលេខបី ខេត្តកំពង់ស្ពឺ វគ្គ២
រាជធានីភ្នំពេញ អាគារមួយកន្លែង ក្បែរ អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចំនុចផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ វេលាម៉ោង 2:26យប់ ថ្ងៃ២៥ខែតុលាឆ្នាំ២០២៤នេះ មានជនបរទេសរាប់រយនាក់ សម្រុករត់ចេញពីអាគារ ទាំងយប់ មានអ្វីពាក់ព័ន្ធទៅនិងអាគារផ្លូវជាតិលេខបី។
បើយោងតាម ក្រុមការងារអ្នកសារព័ត៌មានយើងថតរូបភាពបាន ជនជាតិចិនទាំងនោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់និងមានលិខិតឆ្លងដែនប្រភេទទេសចរណ៍ ឬមួយគ្មានលិខិតឆ្លងដែន តែមកបបម្រើការងារនៅក្នុងប្រទេសកម្ពុជា តាមរយ: មេខ្យល់ ដោយមិនមានលិខិតបញ្ជាក់និងអនុញ្ញាតច្បាស់លាស់ មកលាក់ខ្លួននៅក្នុងអគារមួយកន្លែនេះ តើអាគារក្បែរ អធិការដ្ឋាននគរបាលខណ្ឌសែនសុខរាជធានីភ្នំពេញ ចំណុចផ្លូវ៩២ គឺជាកន្លែងស្តុកជនជាតិចិនឬ?
លោកហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ពិតជាមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងតំបន់របស់ខ្លួន រហូតដល់ជនអន្តោប្រវេសន៍លាក់ខ្លួនរាប់រយនាក់នៅតែមិនដឹង ឬមួយដេកលុងលក់ ភ្លេចគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ ក្នុងនាមមន្ត្រី ទទួលប្រាក់ខែពីរដ្ឋ។
តើហេតុអ្វីបានជាជនបរទេសរត់ចេញពីអគារទាំងយប់ ? ល្ខោនចាប់ផ្តើមលេង តែតួសម្តែង ខ្វះការប្រុងប្រយ័ត្ន ជាប់អន្ទាក់នាក់ឆ្លុះ កង្កែប🐸ពេលយប់ តាមប្រម៉ាញ់ ដល់ទីបំផុត រត់ទៅទីតាំងចាស់ដដែលបន្ទាប់ពីគោលដៅ ចាស់ដែលគេយល់ថា ត្រូវបានបញ្ចប់។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាតើមន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះអាគារនៅខណ្ឌសែនសុខនិងអាគារ នៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ សារជាថ្មី ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យអាគារមួយកន្លែងនេះដោយក្តីអនុគ្រោះ ដោយមន្ត្រីមួយចំនួនតូច កំពុងតែត្រូវថ្នាំសណ្តំ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ
Post a Comment