ទីតាំងល្បែងស៊ីសងមាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ នៅតែរីកសាយភាយ ក្នុងខណ្ឌពោធិ៍សែនជ័យ…វគ្គ១

 


ពោធិ៍សែនជ័យ៖នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បាចុះទៅដល់ទីតាំងជាច្រើនកន្លែង ក្នុងខណ្ឌពោធិ៍សែនជ័យ និងបានថតផ្តិតយករូបភាព និងធ្វើសេចក្តីរាយការណ៍ ជូនទៅលោកមេប៉ុស្តិ៍សង្កាត់ចោមចៅ១

១.ភូមិទួលពង្រ សង្កាត់ចោមចៅ ១ មានចំនួន ២ទីតាំង

២.ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ មួយទីតាំង

មានពីរកន្លែងដោយមានកើត បទល្មើស ល្បែងស៊ីសងមាន់ជល់ប្រភេទអនឡាញ នឹងឡូតូជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ១

លោក សក់ ច័ន្ទកញ្ញារិទ្ឋ អភិបាល ខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នឹង លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ សូមមេតា្តចាត់កម្លាំងក្នុងការទប់ស្កាត់បទល្មើសទាំងនោះផងទាន។


លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង មាន់ជល់ នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើដោយក្តីអនុគ្រោះ។

យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស  


យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។ដោយនាគខ្មៅ









អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

Powered by Blogger.