គណៈអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យ សិរីសោភ័ណ

 



(បន្ទាយមានជ័យ) ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញកាត់វិញ្ញាសាប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅវិទ្យាល័យ សិរីសោភ័ណ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបន្ទាយមានជ័យ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ប្រធាន.អនុប្រធានមន្ទីរ មេបញ្ជាការកងកម្លាំង នាព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៤។






















ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី បានធ្វើការជូនពរទៅដល់ក្មួយៗដែលជាបេក្ខជន សូមឱ្យទទួលបានលទ្ធផលល្អប្រសេីរទាំងអស់គ្នា ដោយត្រូវខិតខំបំពេញនូវកិច្ចការងារប្រកដោយភាពទទួលខុសត្រូវ ពិនិត្យឱ្យបានម៉ត់ចត់ ជាពិសេសបំពេញនូវព័ត៌មានឱ្យបានត្រឹមត្រូវ នៅលេីសន្លឹកកិច្ចការ។


សម្រាប់ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥នេះ និងប្រព្រឹត្តនៅថ្ងៃទី៨.៩ ខែតុលា ឆ្នាំ ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មានសិស្សចូលប្រឡងចំនួន ៦២៣៥នាក់ ស្រីមានចំនួន៣៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨ រួមមាន៖១.មណ្ឌលបឋមសិក្សាហ៊ុនសែនសុភី ២.មណ្ឌលវិទ្យាល័យហ៊ុនសែនខ្លាកូន ៣.មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ ៤.មណ្ឌលវិទ្យាល័យសិរីសោភ័ណ ៥.មណ្ឌលវិទ្យាល័យសម្ដេចឪ ៦.មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងUME ៧.មណ្ឌលវិទ្យាល័យអូអំបិល ៨.មណ្ឌលអនុវិទ្យាល័យទឹកថ្លា។ មណ្ឌលទាំង៨ មានបន្ទប់សរុប ១៧៦បន្ទប់។


ក្នុងនោះឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា ក៏បានមានប្រសាសន៍ដែរថា អាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធដែលមានតួនាទីភារកិច្ចយាមកាមក្នុងការប្រឡងនេះត្រូវខិតខំអនុវត្តលើការងារសន្តិសុខ សណ្តាប់ធ្នាប់និងការងារបច្ចេកទេសប្រឡងនៅមណ្ឌលសំណេរទាំង៨ ក្នុងខេត្តបន្ទាយមានជ័យបានល្អ រលូននិងជោគជ័យដូចគ្រោងទុក៕


Powered by Blogger.