ស្ត្រីជើងខ្លាំងនិងទាំងបក្សពួកគំរាមសម្លាប់និងប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃលើនារីម្នាក់ដោយប្រើកាំបិតតាំងតោនិងកន្ត្រៃល្បីពេញ TIK TOK វគ្គ១

ដោយនារីជើងខ្លាំងរូបនេះ យកឈ្មោះបុគ្គលម្នាក់ ឈ្មោះរ៉ា មកកាង និងបង្ហោះវិដេអូក្នុងតីកតុTIKTOK  ដោយមិនខ្លាចច្បាប់សោះឡើយ បន្ទាប់ពីប្រើប្រាស់ហឹង្សាទៅលើជនរងគ្រោះ ថែមទាំងផ្ញើរសារសំឡេងគំរាមវៃ ហើយបង់លុយ ដោយរូបគេមិនខ្លាចញញើតទៅនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តើនារីជើងខ្លាំងម្នាក់នោះ ជាអ្នកណា? 

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅខុនដូមួយកន្លែង ក្នុងសង្កាត់ទូលសង្កែ២  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែសីហាឆ្នាំ២០២៤ ដដែលជនរងគ្រោះឈ្មោះ ខ ស ខ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ២ដើម្បីរកយុត្តិធម៌។

សូមស្តាប់សារសំឡេងនារីជើងខ្លាំងទាំងស្រុង.....

បើយោងតាមសម្តីនារីជើងខ្លាំងម្នាក់នេះ បានបញ្ជាក់យ៉ាងច្បាស់ៗនាងធ្លាប់មានកាំភ្លើងធ្លាប់បាញ់ជើងប្តីរបស់នាងថែមទៀតផង ការគម្រាមស្លាប់បង់លុយ៥០០០ដុល្លារយោងតាមសម្តី នារីជើងខ្លាំងម្នាក់នេះបាននិយាយ តើតើស្ថាប័នពាក់ព័ន្ធយល់យ៉ាងណាដែរនៅក្នុងព្រឹត្តិការណ៍នេះ ចំណែកបុរសដែលពាក់ព័ន្ធ។បើយោងតាមសម្ដីនារីជើងខ្លាំងមិនបានបញ្ជាក់បុគ្គលម្នាក់នេះគឺអាចជាលិខិតឆ្លងដែនអស់សុពលភាព។ 

អង្គភាពយើងសង្ឃឹមថា លោកស្នងការរាជធានីភ្នំពេញនិងចាត់វិធានការក្នុងការចុះស្រាវជ្រាវនារីជើងខ្លាំងម្នាក់នេះមកផ្ដន្ទាទោសតាមច្បាប់។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។











Powered by Blogger.