ត្រៀមៗព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia”នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤



ត្រៀមៗព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia”នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤


Get ready “Gumball 3000 Rally in Cambodia” in Phnom Penh Capital and Siem Reap Province to be held from 15-17 September 2024


“ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា” រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ 


ថ្ងៃទី១ ត្រូវនឹងថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១យប់


- ប្រតិភូ Gumball 3000 មកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ឆ្ពោះមករាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១


- ប្រតិភូ Gumball 3000 នឹងមកដល់រាជធានីភ្នំពេញ រៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យ (Supercars Drifting) ជូនសាធារណជនទស្សនានៅបរិវេណសួនច្បារវិមានឯករាជ្យ សួនច្បារសម្តេចជួនណាត និងសួនច្បារវត្តបទុមវតី

- ការប្រគុំតន្ត្រីខ្នាតយក្សលំដាប់អន្តរជាតិ ដោយមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ នៅមុខវត្តបទុមវតី


ថ្ងៃទី២ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១យប់

- ប្រតិភូ Gumball 3000 នឹងបន្តដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប

- ការតាំងបង្ហាញរថយន្ត និងពិព័រណ៍ខ្នាតតូចនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប


ថ្ងៃទី៣ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ចន្លោះពីម៉ោង ៦ព្រឹក ដល់ម៉ោង ២រសៀល

- ការតាំងបង្ហាញរថយន្ត Supercars របស់ប្រតិភូ Gumball 3000 ទាំងអស់ ដើម្បីបំបែកឯកទគ្គពិភពលោក (Guinness World Record) នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត

- ប្រតិភូ Gumball 3000 ចេញដំណើរពីខេត្តសៀមរាបឆ្ពោះទៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចូលរួមទស្សនាកម្សាន្តដោយសេរី!

Brief update information of “GUMBALL 3000 Rally in Cambodia” from 15-17 September 2024

DAY1: 15 SEPTEMBER 2024: 9am-11pm

-Delegates of Gumball 3000 will drive from Bavet International Border Checkpoint to Phnom Penh

-Delegates of Gumball 3000 will arrive at the Independence Monument, Supercars display and drifting.

-Delegates of Gumball 3000 (Millionaires, YouTubers, Celebrities, Influencers, Athletes) will attend and have a special show at a Mega Concert in front of Wat Botum Vatey

DAY2 : 16 September 2024: 7am-11pm

-Delegates of Gumball 3000 drive from Phnom Penh to Siem Reap

-Supercars Display with Mini Concert at Royal Independence Park 

DAY3: 17 September 2024: 6am-2pm

Gumball 3000 Supercars display in front of Angkor Wat to break world record

-Delegates of Gumball 3000 drive from Siem Reap to Poipet International Border Checkpoint

FREE ADMISSION! Don’t miss this Exciting Event!














Powered by Blogger.