សត្វក្របីចំនួន៦ក្បាលត្រូវបានរន្ទះបាញ់ងាប់ភ្លាមៗខណៈកំពុងដើរស៊ីស្មៅ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) បាតុភូតធម្មជាតិ...មនុស្សឬសត្វយើងមើលមិនឃើញទេ...សត្វក្របីចំនួន៦ក្បាលត្រូវបានរន្ទះបាញ់ងាប់ភ្លាមៗខណៈកំពុងដើរស៊ីស្មៅ នៅតាមវាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ចម្ងាយ២០០ម៉ែត្រ ខាងលិចភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នគរបាលរដ្ឋបាលឃុំឈ្នួរមានជ័យបានឲ្យដឹងថា៖ ម្ចាស់ក្របីឈ្មោះ សែម វែង និងប្រពន្ធឈ្មោះ ម៉ៅ ប៉ាក រស់នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។

នគរបាលបន្តថា៖ តាមការរៀបរាប់ពីម្ចាស់ក្របី មុនពេលកើតហេតុគាត់បានលែងសត្វក្របីរបស៎គាត់ចំនួន៦ក្បាល ក្នុងនោះឈ្មោល៣ក្បាលឲ្យដើរស៊ីស្មៅខាងលិចភូមិចម្ងាយប្រហែល២០០ម៉ែត្រ ក្រោយមកមេឃបានធ្លាក់ភ្លៀងមួយមេមធ្យម លាយឡំជាមួយខ្យល់និងផ្គររន្ទះយ៉ាងខ្លាំង ពេលនោះរន្ទះបានបាញ់សត្វក្របីរបសគាត់ងាប់ទាំង៦ក្បាល (ឈ្មោល៣ក្បាល)ប៉ុន្តែមិនមានប៉ះពាល់ដល់មនុស្សទេ៕





Powered by Blogger.