សង្វៀន”បញ្ជល់មាន់”ខ្នាតធំ ក្នុងស្រុកមុខកំពូល សង្ស័យថាមានខ្នងបង្អែកដ៏រឹងមាំ នេះឬគោលនយោបាយភូមិ សង្កាត់ មានសុវត្តិភាពទាំង៧ចំណុច វគ្គ២
ខេត្តកណ្ដាល
ទីតាំងល្បែងស៊ីសងខ្នាតធំ ខុសច្បាប់១កន្លែង ក្នុងដីឡូត៍នៃផ្ទះ (តាវឿន)តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិកណ្ដាល
ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានរបងព័ទ្ធជុំវិញ
នៅតែរក្សាភាពស្ងៀមស្ងាត់ ពេលដែលអង្គភាពអ្នកសារព័ត៌មានផ្សព្វផ្សាយ
មន្ត្រីប្រចាំតំបន់មួយចំនួននោះ តែងតែប្រើឧបាយកល ចោទប្រកាន់មកលើអ្នកសារព័ត៌មានថាផ្សព្វផ្សាយព័ត៌មានក្នុងការញុះញង់ឱ្យមានការរើសអើងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ
ទៅវិញ មានពេលខ្លះមន្ត្រីមួយចំនួនតូចនោះតែងតែប្រើពាក្យថាទាំងនេះគឺជារូបភាពចាស់តែប៉ុណ្ណោះ។
អង្គភាពអ្នកសារព័ត៌មាន ចុះទៅថតផ្ដិតយករូបភាពជាក់ស្ដែង ទើបមានការភ្ញាក់ផ្អើលនាំគ្នារំសាយអស់ពីសង្វៀនករណីនេះ ទាំងលោកអភិបាលស្រុកមុខកំពូលរួមនិងលោកអធិការស្រុកបកស្រាយមក ហាក់មិនដឹងបទល្មើសកើតឡើង និងបានចោទជា សំនួរត្រឡប់មកកាន់អង្គភាពអ្នកសារព័ត៌មាន វិញថា ចុះពេលកំពុងបញ្ជល់មាន់ ម៉េចមិនតេមកខ្ញុំ នៅចំនុចនេះ ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់ មានបទល្មើសកើតឡើងនៅតំបន់ដែលខ្លួនគ្រប់គ្រង បើកប្រាក់ខែពីរដ្ឋ តែអសមត្ថភាព និងបណ្តែតបណ្តោយអោយក្រុមញៀនល្បែង បង្កើនបទល្មើស តើសាកសមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋដែលឬទេ?
ប្រភពពីអ្នកញៀនល្បែងបានឱ្យដឹងថា វង់ល្បែងស៊ីសងខ្នាតធំមួយនេះ មានម្ចាស់សង្វៀនឈ្មោះ”តាវឿន”គឺជាម្ចាស់ផ្ទះ ហើយក៏ជាអ្នកផ្ដល់ទីតាំងក្នុងការបើកល្បែងស៊ីសងផងដែរ
ប្រភពដដែលបន្តថា
បនល្បែងនេះដែរ គឺបើកដំណើរការជាយូរមកហើយលេងគូណាត់លុយធំខណៈម្ចាស់ទីតាំងធ្លាប់អះអាងពីការធានាសុវត្ថិភាព
ដល់អ្នកលេងល្បែង គឺគ្មានសមត្ថកិច្ចណាចុះចាប់ឬបង្ក្រាបនោះឡើយ ពោលគឺម្ចាស់ទីតាំង
មានបណ្ដាញនិងអ្នកមើលផ្លូវ ដែលអាចដឹងមុនរាល់ការចុះបង្ក្រាប ម្ចាស់ទីតាំងមានសមត្ថភាពខ្ពស់ សូម្បីតែមន្ត្រីជំនាញធ្លាប់មានបទពិសោធន៍
ក៏ចាប់មិនបាន។
ជាក់ស្ដែង
នៅវេលាថ្ងៃត្រង់ក្នុងថ្ងៃទី១២.០៩.២០២៤ គេឃើញបនល្បែងខ្នាតធំ របស់”តាវឿន”ដែលមានទីតាំងក្នុងដីលំនៅដ្ឋានរបស់គាត់ត្រង់ចំណុចខាងលើ។
កំពុងបើកលេងល្បែងស៊ីសង
ភ្លូកទឹកភ្លូកដី មនុស្សច្រើនកុះករ ហ៊ោ កញ្ច្រៀវ ម៉ាសេរី គ្មានរំខានដល់សមត្ថកិច្ចសោះឡើយ
មន្ត្រីប្រចាំតំបន់កំពុងដេកលុងលក់
ហើយប្រហែលសុបិនឃើញគំពុងទទួលបានរង្វន់ពីថ្នាក់ដឹកនាំ។
ប៉ុន្តែនៅពេល
ក្រុមការងារសារព័ត៌មាន ចុះថតផ្ដិតយករូបភាព
ស្រាប់តែក្រុមអ្នកញៀនល្បែងផ្អើលរួចក៏នាំគ្នារំសាយអស់ ខណៈថ្ងៃនេះទើបនិងបញ្ជល់មាន់បាន២គូ.ប៉ុណ្ណោះបើតាមអ្នកញៀនល្បែង
សង្វៀនបញ្ជល់មាន់ខ្នាតធំមួយនេះ
គឺគេភ្នាល់ចាក់លុយចាប់ពី១.០០០ដុល្លារដល់៥.០០០ដុល្លារក្នុង១គូៗ ជាហេតុនាំឱ្យម្ចាស់សង្វៀន
អាចប្រមូលលុយពីការ”ដកតុងហាន់សាវ”បានរាប់សិបលានរៀលក្នុងមួយថ្ងៃៗ។
ដើម្បីយកលុយទាំងនោះមករត់ការ
ជាមួយមន្ត្រីដែលពាក់ព័ន្ធ ជាថ្នូរបើកភ្លើងខៀវ ធ្វើមិនដឹងមិនឮមិនហាមឃាត់នឹងមិនបង្ក្រាបបង្កជាលក្ខណៈងាយស្រួល
សម្រាប់ប្រព្រឹត្តបទល្មើសល្បែងស៊ីសងត្រង់ចំណុចខាងលើយ៉ាងពេញបន្ទុកតែម្ដង។
ឆ្លើយតបនិងការចោទប្រកាន់ខាងលើនៅថ្ងៃទី១២.០៩.២០២៤”អ្នកសារព័ត៌មាន”បានសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ឯក លន់
អធិការស្រុកមុខកំពូល។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តថ្មី និងចាត់មន្ត្រីជំនាញចាត់វិធានការ ចំពោះបុគ្គលប្រព្រឹត្តបទល្មើសនិងមន្ត្រីគ្រាប់ល្ពៅមួយចំនួននោះ
មកផ្តន្ទាទោសតាមច្បាប់
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះនិងមានសំណួរសុំសួរអស់លោកជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ
បើយោងតាមច្បាប់ និងបទបញ្ជា 00៦ របស់អគ្គស្នងការនគរបាលជាតិនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧
ចំណុចតើក្រសួងមហាផ្ទៃចាត់វិធានការបែបណាវិញ ចំពោះមន្ត្រីទាំងនោះ។
Post a Comment