បែកធ្លាយវីដេអូចេញពីកន្លែងទីតាំងបនល្បែងស៊ីសងកាស៊ីណូមួយកន្លែងនៅខេត្តកណ្ដាល កំពុងសម្តែងរិទ្ធ ផ្កើននិងច្បាប់ ពិតជាមិនធម្មតា
០៨.០៩.២០២៤ព័ត៌មានបឋម បែកធ្លាយវីដេអូចេញពីកន្លែងទីតាំងបនល្បែងស៊ីសងកាស៊ីណូមួយកន្លែង....មានករណីផ្ទុះហិង្សាវាយគ្នាបែកក្បាល ល្បីថាជនបង្កជាម្ចាស់សង្វៀន ឈ្មោះណាក់ ជនរងគ្រោះឈ្មោះ ប្រេស៊ីល កាស៊ីណូជិតសួនលំហែរកាយ ភូមិព្រែកសឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល
កាស៊ីណូដែលមានល្បែងស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសងមួយកន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល បង្កើតទីតាំងលេងមាន់ជល់ក្នុងកាស៊ីណូយ៉ាងអនាធិបតេយ្យ។
ប្រភពបែកធ្លាយបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ ក្រុមញៀនល្បែងភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ តែទោះយ៉ាងណាក្តី ក្នុងដែនសមត្ថកិច្ច របស់លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលនិងចាត់វិធានការបែបណាវិញចំពោះទីតាំងបនល្បែងខាងលើ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment