អគ្គីភ័យឆេះបន្ទប់ជួលក្នុងបុរីដឺផាកស៊ីធី ផ្អើលក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖អគ្គីភ័យបានឆាបឆេះបន្ទប់ចួលដែលជនជាតិចិនស្នាក់នៅបុរីដឺផាកស៊ីធីត្រូវបានជួយអន្តរាគមន៍ទាន់ពេលខូចខាតអស់សម្ភារៈកើតឡើងនៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រុមអន្តរាគមន៍បានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានអគ្គីភ័យបានឆាបឆេះបន្ទប់ជួលរបស់ជនជាតិចិនជួលស្នាក់នៅត្រូវបានអគ្គីភ័យឆាបឆេះហើយក្រុមអន្តរាគមន៍របស់លោក នួន នីគីដា បានចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងនិងក្រុមអន្តរាគមន៍សហការជាមួយកម្លាំងមានកងរាអាវុធហត្ថនិងនគរបាល យោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតនិងប្រជាពលរដ្ឋបានបាញ់ទឹកពន្លត់ទាន់ពេលមិនបណ្តាលរាលដាលឆាបឆេះដល់បន្ទប់ដ៍ទៃ។
ក្រុមសង្គ្រោះបានបញ្ជាក់ថា៖អគ្គីភ័យដែលឆាបឆេះបន្ទប់ជួលបុរីផាកស៊ីធីអគារជាន់ទី២ផ្ទាល់ដីដែលបណ្តាលខូចខាតសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុងនៅពេលម្ចាស់មិននៅចេញមកខាងក្រៅដែលមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេតែព័ត៌មានបឋមអាចបណ្តាលមកពីសាកថ្មទូរស័ព្ទលើពូកបណ្តាលឆ្លងចរន្តនិងផ្ទុះថ្មទូរស័ព្ទរឺជក់បារីពន្លត់លើពូកទើបបង្កអោយឆាបឆេះតែសំណាងជួយអន្តរាគមន៍បានទាន់ពែលមិនរាលដាលឆេះបន្ទបផ្សេងទៀត។
ក្រុមសង្គ្រោះបញ្ជាក់ថា៖ក្រុមអន្តរាគមន៍ជួយពន្លត់អគ្គីភ័យដែលឆាបឆេះបន្ទប់ជនជាតិចិនជួលប្រើប្រាស់រថយន្តពន្លតអគ្គីភ័យក្រុមអន្តរាគមន៍របស់លោក នួន នីគីដា ១គ្រឿងប្រើប្រាស់ទឹកអស់២ឡាននិងកម្លាំងអន្តរាគមន៍ជាច្រើនអ្នកបានជួយពន្លត់បានទាន់ពេលហើយមិនបង្កអោយឆាបឆេះដល់បន្ទប់ផ្សេង៕
Post a Comment