វត្តព្រះពុទ្ធអណ្ដែត ហៅវត្តព្រែកហូរ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

 


រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តព្រះពុទ្ធអណ្ដែត ហៅវត្តព្រែកហូរ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញប្រារព្ធពិធីសូត្រមន្ដ នមស្ការព្រះរតនត្រ័យ និងស្ដាប់ធម្ម្មទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១ ក្នុងវត្តព្រះពុទ្ធអណ្ដែត ហៅវត្តព្រែកហូរ ។ អញ្ជើញចូលរួមក្នុងពិធីនេះដែរួមមានវត្តមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត។


បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យផ្សេងៗទៀតក្នុងប្រពៃណីព្រះពុទ្ធសាសនាដែលមានតាំងពីបុរាណកាលតរៀងមក។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ៕














Powered by Blogger.