ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ដូចខាងក្រោម៖

 


👉ឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តបានដឹកនាំកម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជំងឺអេដស៍ គ្រឿងញៀន សំណល់ផ្លាស្ទីក…នៅសាកលវិទ្យាល័យវេស្ទើន ខេត្តកំពង់ចាមក្រោមអធិបតីភាពឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក.ខេត្តកំពង់ចាម ដែលមានវាគ្មិនជំនាញ គណៈគ្រប់គ្រប់ និងនិស្សិតប្រមាណ ១០០នាក់ ។

👉សហភាពសហព័ន្ធកម្ពុជា ស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក បាន ស្រេង ប្រធាន ស.ស.យ.ក. ស្រុក រួមជាមួយ សមាគមយុវសិល្បករដេីម្បីសន្តិភាព តំណាងដោយ ឯកឧត្ដម ឆេង សេងហុង អនុប្រធានសមាគម បាននាំយកអំណោយ ជូនលោកយាយ ដែលមានជីវភាពក្រខ្សត់គ្មានពឹងដែលរស់នៅ ភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ក្នុងនោះររួមមាន ទឹកត្រី១យួរ ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ មុង១ ខ្នើយកើយ១ ភួយ១ កន្ទេល១ សម្ភារផ្ទះបាយ១ឆុត និងថវិកា ៨០០,០០០៛ ក្នុងនោះថវិកា របស់សប្បុរសជន និងថា្នក់ដឹកនាំសមាគម ឧបត្ថម្ភតាមរយៈ សមាគម  ចំនួន  ៧០០,០០០ រៀល ផងដែរ។


👉លោក ហេង សាន ប្រធានស.ស.យ.ក.ឃុំកោះសូទិនបានដឹកនាំក្រុមការងារចូលរួមសម្របសម្រួលក្នុងកម្មវិធីពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទាំងឃុំកោះសូទិន ដែលបានរៀបចំឡើងដោយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកោះសូទិន ។

👉ស.ស.យ.ក.ក្រុងកំពង់ចាម ដឹកនាំក្រុមការងារ ចូលរួមពិធីសម្ពោធអគារសិក្សាថ្មី និងពិសារអាហារសាមគ្គីនៅសាលកវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តកំពង់ចាម ។

👉គ្រួសារ ស.ស.យ.ក.ទូទាំងខេត្ត បានចូលរួមសង្កេតការណ៍ដំណើរការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យឃុំសង្កាត់ ក្នុងខេត្តកំពង់ចាម។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល





















Powered by Blogger.