លោក កោះ និច្ច មេគយ ច្រកតំបន់អូររំដួលកំពុងតែសប្បាយប្រមូលលុយរបៀបពុករលួយ ពីក្រុមឈ្មួញដឹកទំនិញគ្រប់ប្រភេទនាំចូលពីទឹកដីថៃយ៉ាងគគ្រឹកគគ្រេង វគ្គ ១
ខេត្តបាត់ដំបង÷ នៅ ច្រកតំបន់ អូររំដួល ស្រុកភ្នំព្រឹក ក្នុងទឹកដី ខេត្តបាត់ដំបងរាល់ថ្ងៃគេសង្កេតឃើញ លោក( កោះ និច្ច )ប្រធានស្នាក់ការគយ ត្រូវ គេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំទំនិញចេញចូល ពីកម្ពុជាចូល ទៅប្រទេសថៃ ពីប្រទេសចូល ថៃមកកម្ពុជា.ដូចជា ជី ស្រាបៀរ ប្រេងឆា ទឹកក្រូច ទឹកផ្លែ ឈើ គេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធ ឬ បង់ពន្ធមិនគ្រប់ជារៀងរាល់ថ្ងៃ។
ប្រភពព័ត៌មានពីរមន្ត្រីមានសមត្ថកិច្ច ច្រកព្រំដែនតំបន់អូររំដួល បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឱ្យ ដឹងថា : លោក កោះនិច្ច ប្រធានស្នាក់ការគយ ច្រកតំបន់អូររំដួល កំពុងប្រព្រឹត្តអំពើពុករលួយ ឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។
ដោយ មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ នោះឡើយ គ្រាន់តែញាក់ចិញ្ចើមដាក់គ្នារួចជាការស្រេច។
ប្រភពព័ត៌មានពីមន្ត្រីដែលមិនបានលាភសក្ការៈ បានឲ្យដឹងបន្ថែមថា មានទំនិញជាច្រើនប្រភេទដូចជា ជី ស្រាបៀរ ប្រេងឆា ពងមាន់ពងទា ទឹកក្រូច ទឹកផ្លែឈើគេច ពន្ធ និង បង់ពន្ធមិនគ្រប់ ហើយ ទំនិញផ្សេងៗជាច្រើនមុខទៀត ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា÷ រថយន្តដឹកទំនិញទាំងតូចទាំងធំ ជាច្រើនគ្រឿងសម្រុកដឹកទំនិញពីប្រទេសថៃចូលមកកម្ពុជាពីកម្ពុជាចូលទៅប្រទេសថៃទាំងថ្ងៃ.តាមច្រកតំបន់អូររំដួល ស្ថិតនៅក្នុង ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ក្នុងទឹកដីខេត្តបាត់ដំបង ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។
ពោលគឺសមត្ថកិច្ចជាអ្នក បើកបា រ៉ាស់ ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។
ប្រជាពលរដ្ឋដែល រស់នៅក្បែរមាត់ច្រកតំបន់អូររំដួល និយាយថា រាល់ថ្ងៃពួកគាត់សង្កេតមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធ មិន គ្រាប់ ទាំងថ្ងៃមានច្រើនប្រភេទទាំងនោះ គឺជាប្រភពប្រាក់ចំណូលចូលក្នុងហោប៉ាវ ដ៏សំខាន់របស់លោក កោះ និច្ច ប្រធានស្នាក់ការច្រកតំបន់អូររំដួល។
អង្គភាពព័ត៌មានយើងមិនអាចសុំការ បំភ្លឺពីលោក កោះ និច្ច មេគយ ច្រកតំបន់អូររំដួលបានទេ ដោយលោកមេគយរូបនេះអ្នកសារព័ត៌មានយើងបានខលទូរសព្ទចូល ជាច្រើនដងតែ មិនលើកទូរស័ព្ទ។
តួនាទី និង ភារកិច្ច
២.៦ សាខាគយនិងរដ្ឋាកររាជធានី-ខេត្តគ្រប់គ្រង ដឹកនាំតាមឋានានុក្រមលើបណ្តាការិយាល័យគយនិងរដ្ឋាករនានាក្រោមឱវាទ រួមមាន ការិយាល័យរដ្ឋបាលនិងគ្រប់គ្រង និងបណ្តាការិយាល័យគយនិងរដ្ឋាករតាមមូលដ្ឋាន ឬតាមបណ្តាទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននានា ដែលស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់សាមីអង្គភាព តាមការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធអាករលើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ រួមទាំងឥវ៉ាន់អ្នកដំណើរ រូបិយប័ណ្ណ លោហធាតុ ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ចូលរួមកសាង និងអនុវត្តនូវគោលនយោបាយនៃការផ្លាស់ប្តូរពាណិជ្ជកម្មជាអន្តរជាតិ ព្រមទាំងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ដើម្បីជំរុញប្រសិទ្ធិភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម តាមការអនុវត្តល្អជាអន្តរជាតិបំពេញភារកិច្ចស្រាវជ្រាវ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីឬខេត្ត ក្នុងដែនសមត្ថកិច្ចរបស់សាមីអង្គភាពនីមួយៗ តាមបទប្បញ្ញត្តិជាធរមាន ដោយសហការជាមួយអង្គភាពគយនិងរដ្ឋាករ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាពិសេសអាជ្ញាធរមូលដ្ឋាន និងតុលាការមានសមត្ថកិច្ច ក្នុងករណីចាំបាច់រៀបចំ កត់ត្រា ចងក្រង និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់សាខាគយនិងរដ្ឋាករ
គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាល លិខិតចេញ-ចូលផ្សេងៗ បូកសរុប និងធ្វើរបាយការណ៍លទ្ធផល ការងាររបស់សាខាគយនិងរដ្ឋាករ
រៀបចំផែនការសកម្មភាព និងផែនការចំណូល-ចំណាយថវិការបស់សាខាគយនិងរដ្ឋាករគ្រប់គ្រងធនធានមនុស្ស ស្ថិតិទិន្នន័យតារាងព័ត៌មាន និងសកម្មភាពប្រតិបត្តិរបស់មន្ត្រីរាជការក្នុងសាខា គយនិងរដ្ឋាករ
បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
នៅក្នុងករណីនេះដែរអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱមយ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ នាគខ្មៅ
https://t.me/+H0S010ecMsIxNjE1
តាមដានព័ត៌មានបន្ថែម
https://t.me/chrtvonline
Post a Comment