កាស៊ីណូថ្មពេជ្រ នៅតែបន្តបើកជាធម្មតា ល្បីថាមានខ្នងបង្អែកដ៏រឹងមាំសូម្បីតែលោកស្នងការក៏មិនហ៊ានប៉ះ វគ្គ២
ខេត្តកណ្ដាល កាស៊ីណូថ្មពេជ្រ មានទីតាំងស្ថិតនៅភូមិក្អមសំណរក្រោមឃុំក្អមសំណល់ស្រុកលើកដែកខេត្តកណ្ដាល បើកដំណើរការឱ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យដោយមិនរំខានបានសមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចមិនហ៊ានបង្ក្រាបឬមួយអសមត្ថភាព។
យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស កាស៊ីណូថ្មពេជ្រ ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងទៅវិញ បើកដំណើរការជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋនិងអង្គការសង្គមជាស៊ីវិលកំពុងរង់ចាំមើលថាតើលោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មានចំណាត់ការយ៉ាងណាវិញ ចំពោះកាស៊ីណូថ្មពេជ្រ។
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង 00៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេទៅលើកាស៊ីណូថ្មពេជ្រ ដែលបើកលេងល្បែងខុសច្បាប់ បានដែរឬទេ ?សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើក”កាស៊ីណូ”និងអាជ្ញាប័ណ្ណដែលផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”និងបានប្រថាប់ត្រាត្រឹមត្រូវ.ចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង។
ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ(ថ្មពេជ្រ) ត្រង់ចំណុចខាងលើ បែរជាបើកដំណើរការយ៉ាងរលូន ទាំងដែលល្បីរឿងកៀងគរឱ្យខ្មែរចូលមកលេងល្បែងយ៉ាងពេញបន្ទុក ដូចជាអ្នកភ្នំពេញ និងអ្នកខេត្តកណ្ដាលនិងជនជាតិវៀតណាមផងដែរ។
សូមបញ្ជាក់ផងដែលថា នេះមិនមែនជាលើកទី១នោះទេ ទាក់ទិនទៅនិងល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតនៅក្នុងទឹកដីខេត្តកណ្តាល ស្របតាមព្រំដែន កម្ពុជានិងប្រទេសវៀតណាម ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ស្នើសុំដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលថ្មីដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ សូមមេត្តាចាត់វិធានការក្នុងការបង្ក្រាបដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment