ទីតាំងល្បែងមាន់ជល់និងឡូតូតាមអនឡាញនៅខណ្ឌសែនសុខ កំពុងទាក់ទាញអារម្មណ៍មហាជន ក្រុមញៀនល្បែង ថ្កើននិងគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុច វគ្គ១


រាជធានីភ្នំពេញ ÷ ក្រុមអ្នកប្រមាញ់ចុះដល់ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ស្ទឹងអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង 

ចំណែកមន្ត្រីប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ឬមួយកំពុងតែដេកលុងលក់ភ្លេចតួនាទីរបស់អស់ទៅហើយ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ គួរតែទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៤ ក្នុងនាមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋ ដេកទាំងយប់ដេកទាំងថៃ្ង ដល់ពេលបើកប្រាក់ខែពីរដ្ឋ មិនខ្វល់ពីគោនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុច បណ្តែតបណ្តោយងោយមានបនល្បែងរីកដូចផ្សិតនៅក្នុងតំបន់តែខ្លួនគ្រប់គ្រង។

ចំណែកលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅសម្ងំស្ងៀម មិនឃើញចាត់វិធានការបង្ក្រាបអ្វីឡើយ ឬមួយម្ចាស់ទីតាំងល្បែងស៊ីសងមួយកន្លែងនេះ ដាក់ថ្នាំសណ្តំ ត្រូវអស់ទៅហើយ។

ក្រុមអ្នកប្រមាញ់បានបន្តថា ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ មួយកន្លែងក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បើកលេងជារៀងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាបឬទប់ស្កាត់ ទាល់តែសោះ ។

ប្រជាពលរដ្ឋ រស់នៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធហើយមានខ្នងបង្អែករឹងមាំនោះទេ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួក របស់គេ មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅលើទឹកដី ខណ្ឌសែនសុខ បានឡើយ។

ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ មួយកន្លែងនេះដោយក្តីអនុគ្រោះ។ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.