ក្រុមហ៊ុនគឹម វុទ្ធធា កាយភ្នំរដ្ឋចាក់ផ្លូវគម្រោងរបស់ខ្លួនដេញបានពីរដ្ឋបើកលុយរដ្ឋចំណេញកប់ៗ
ខេត្តតាកែវ៖ យោងតាមប្រភពច្បាស់ការពីព្រជាពលរដ្ឋក៏ដូចជាមន្រ្តីរាជការមួយចំនួននៅស្រុកគីរីវង្ស បានទម្លាយអោយដឹងថា ក្រុមហ៊ុនគឹម វុទ្ធធា ដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ បានផ្លូវក្រាលគ្រួសធម្មជាតិ១ខ្សែ ស្ថិតនៅឃុំព្រៃរំដេង ស្រុកគីរីវង្ស តែបែរជាក្រុមហ៊ុនខាងលើយកគ្រឿងចក្រទៅកាយភ្នំតាកយ នៅភូមិព្រៃលាប ឃុំព្រៃរំដេង យកគ្រួសក្រហមទៅធ្វើផ្លូវ ដែលខ្លួនដេញថ្លៃបានយ៉ាងរំភើយ ពិតជាមិនសរសើរមិនបាន។
ប្រភពដដែលបានអោយដឹងទៀតថា ក្រុមហ៊ុនណាក៏ដោយអោយតែដេញថ្លៃគម្រោង ធ្វើផ្លូវក្រាលគ្រួសធម្មជាតិបានហើយ គឺត្រូវតែទៅទិញគ្រួស ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវ តាមផ្លូវច្បាប់មិនមែននាំគ្នាទៅកាយគ្រួសភ្នំរបស់រដ្ឋ ដោយមិនអស់លុយនោះទេ នៅក្នុងចំនុចនេះ តើថ្នាក់ដឹកនាំខេត្ត យល់យ៉ាងណាវិញ។
ប្រភពដដែលបានបញ្ជាក់ទៀតថាក្រុមហ៊ុនលោកគឺមវុទ្ធធា បច្ចុប្បន្នកំពុងតែធ្វើនំអត់ប្រើម្សៅដោយគ្រាន់យកភ្នំរដ្ឋ កាយចាក់ផ្លូវរដ្ឋរួចបើកលុយរដ្ឋ ឃុបឃិតគ្នាជាពាក់ព័ន្ធ បំភាន់ភ្នែកមហាជន សល់លុយចំនេញចែកគ្នាក្លាយជាអ្នកមាន បំពាន់ច្បាប់ព្រោះតែមន្ត្រីមួយចំនួននោះ កំពុងតែពង្រីកឥទ្ធិពល មិនខ្វល់ពីការប៉ះពាល់សម្បត្តិរដ្ឋសូម្បីតែបន្តិច។
ប្រភពបន្តអោយដឹងទៀតថាលោកគឺម វុទ្ធធា មិនត្រឹមតែកាយចាក់ផ្លូវទេ ថែមទាំងកាយយកទៅលក់អោយពលរដ្ឋ យកទៅចាក់តាមចំការស្ទើពេញស្រុកគីរីវង់ថែមទៀតផង។
ពាក់ព័ន្ធករណីខាងលើលោកគឹម វុទ្ធធា ជាម្ចាស់ក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មានយើងថា លោកពិតជាបានយកគ្រៀងចក្រទៅកាយនិងដឹកយកដីគ្រួសក្រហមនៅចំនុចភ្នំខាងលើមែន តែយកទៅចាក់ផ្លូវដែលលោកដេញផ្លូវបាន តែលោកបានសុំអាជ្ញាធរឃុំស្រុករួចហើយ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់មន្ទីរ៉ែនិងថាមពលខេត្តតាកែវ ចាត់មន្ត្រីរបស់ខ្លួនក្នុងការត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់លោកវ៉ី សំណាង អភិបាលខេត្តតាកែវក្នុងនាមជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងផ្សព្វផ្សាយព័ត៌មានរិះគន់នៅក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment