កូនឈើចម្រុះចំនួន៤០០ដើមដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវត្រូវបានឯកឧត្តម អុី ឡុង យកទៅប្រគល់ជូនអាជ្ញាធរឃុំអូរប្រាសាទ




(បន្ទាយមានជ័យ) ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ  បាននាំយកកូនឈើចម្រុះចំនួន៤០០ដើម ដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និងលោកជំទាវ ទៅប្រគល់ ជូនអាជ្ញាធរ និងប្រជាពលរដ្ឋ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងក្នុងឱនោះ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីសំណាក់ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

ឯកឧត្តម អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា៖ការប្រគល់កូនឈើចម្រុះនាពេលនេះគឺដើម្បីដាំដុះកែលម្អបរិស្ថាននៅមូលដ្ឋាន ឲ្យមានពណ៌បៃតងស្រស់ និងទប់ស្កាត់គ្រោះធម្មជាតិ  និងជាផលប្រយោជន៍ក្នុងសង្គមនៅមូលដ្ឋានផងដែរ។ជាពិសេស ព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់មនុស្ស និងសត្វ និងសម្រាប់ប្រទេសជាតិ។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម អុី ឡុង បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួមបន្តការដាំដុះកូនឈើ ទុកជាសម្បិត្តជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពមូលដ្ឋានរបស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់ភូមិ ឃុំ ស្រុក និងក៏ដូចជាខេត្តបន្ទាយមានជ័យទាំងមូលផងដែរ។

សម្រាប់កូនឈើចម្រុះចំនួន៤០០ដើម ដែលបានយកទៅប្រគល់ជូននៅពេលនោះរួមមានកូនឈើប្រភេទ៖ កូនខ្នុរ.កូនមាន.កូនទឹកដោះគោ.កូនប៉េង និងកូននាងនួន...៕











Powered by Blogger.