លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីព្រឹត្តិការណ៍វីតាល់ គរុកតញ្ញុតា មូលនិធិ ២៥រៀលនៃវីតាល់ ក្នុងក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ) ក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី(វីតាលក់) បានរៀបចំមហាព្រឹត្តិការណ៍វីតាល់ គរុកតញ្ញុតា ផ្តួចផ្តើមដោយមូលនិធិ ២៥រៀលនៃវីតាល់ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិប្បាយរោងខេត្តបន្ទាយមានជ័យ លោក ហុង សុវណ្ណ ប្រធានក្រុមហ៊ុនជាន់ខ្ពស់ធនធានមនុស្សក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី(វីតាល់) ដោយមានការអញ្ជើញនិមន្តចូលរួមពីព្រះភិក្ខុរតនបញោ ពេជ្រ ចន្ទសីហា ព្រះគ្រូចៅឥតពិការវត្តឃោសត្ថារាម(ហៅវត្តស្រះត្រាច) និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ចៅសង្កាត់ ដៃគូអាជីវកម្ម លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើនៅបរិវេណសាលាបឋមសិក្សាហ៊ុនសែនព្រហ្មនិមិត្ត ក្នុងសង្កាត់អូរជៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


បន្ទាប់ពីរបាយការណ៍សង្ខេបរបស់នាយកសាលារួចមក លោក ហុង សុវណ្ណ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍លើកឡើងថា មហាព្រឹត្តិការណ៍ វីតាល់ "គរុកតញ្ញូតា" ដែលបានរៀបចំឡើងនាឱកាសនេះ គឺជា ការផ្តួចផ្តើមដោយមូលនិធី ២៥រៀល នៃវីតាល់ ក្នុងគោលបំណង បង្កើតឱកាសឲ្យសិស្សានុសិស្ស បង្ហាញនូវកាយវិការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំ ចំណាយអស់កម្លាំងកាយចិត្ត បង្ហាត់បង្រៀនសិស្ស ដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។


ក្នុងនាមរូបលោកផ្ទាល់ ដែលជាអ្នកធ្លាប់ទទួលបានការបណ្តុះបណ្តាល ពីលោកគ្រូ អ្នកគ្រូ លោកក៏សូមធ្វើការគោរពដឹងគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានលះបង់ កម្លាំងកាយចិត្ត បណ្តុះបណ្តារូបលោក ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ។


លោក ហុង សុវណ្ណ ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) គឺជា ក្រុមហ៊ុន ផលិតទឹកបរិសុទ្ធ វីតាល់ ហើយការដែលវីតាល់មានថ្ងៃនេះ គឺ ដោយសារមានការគាំទ្រពីបងប្អូនកូនក្មួយទាំងអស់ ។ តាមរយៈមូលនិធិ ២៥រៀល នៃវីតាល់ នេះដែរ រាល់ការជាវទឹកបរិសុទ្ធ វីតាល់ ១ដប គឺ មានន័យថា បងប្អូនកូនក្មួយ បានចូលរួមបរិច្ចាគ ថវិកាចំនួន២៥រៀល ក្នុងកិច្ចការងារមនុស្សធម៌ និងកិច្ចការងារសង្គមផ្សេង ៗ ដូចដែលបានរៀបចំនាពេលនេះ។


លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ នេះជាលើកទី១ហើយ ដែលបានឃើញព្រឹត្តិការណ៍ "គរុកតញ្ញូតា" ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំទៅដល់ក្រុមហ៊ុនទឹកសុទ្ធ វីតាល់។ ហើយការដែលបង្កើតឱកាសឲ្យកូនៗ សិក្សានុសិស្សបង្ហាញនូវកាយវិការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូនេះ គឺពិតជាការរៀបចំដ៏មានសារៈប្រយោជន៍ណាស់ ពោលគឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្ដោតសំខាន់ទៅលើវិស័យអប់រំ ជាមួយនឹងចក្ខុវិស័យដ៏ច្បាស់លាស់ តាមរយៈការកំណែទម្រង់ដែលធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំ ដើម្បីកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ឲ្យមានគុណភាព ។

លោក ក៏បានមានប្រសាសន៍ ផ្តាំផ្ញើផងដែរដល់ក្មួយៗ សិស្សានុសិស្ស ត្រូវបន្តរំលឹកនូវគុណុបការៈ ដ៏ថ្លៃថ្លារបស់គ្រូបង្រៀនទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការបង្ហាត់បង្រៀងក្មួយៗ។ មួយវិញទៀត ក្មួយៗ ត្រូវខិតខំធ្វើខ្លួនឲ្យក្លាយទៅជាកូនល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ នៅពេលអនាគត និងសូមអរគុណចំពោះក្រុមហ៊ុន វីតាល់ រៀបចំនូវកម្មវិធីនេះឡើង និងបានឧបត្ថម្ភគាំទ្រទាំងសំភារៈ និងថវិកា ក្នុងកម្មវិធីនេះ៕
















Powered by Blogger.