ឯកឧត្តម កែ គឹមយ៉ាន បានអញ្ជើញដាក់បិណ្ឌរាប់បាត្រវេនទី១២ នៅវត្តចមសុទ្ធាវាស(វត្តស្វាយចាស់) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ
(បន្ទាយមាជ័យ) អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម កែ គឹមយ៉ាន បានអញ្ជើញដាក់បិណ្ឌរាប់បាត្រវេនទី១២ នៅវត្តចមសុទ្ធាវាស(វត្តស្វាយចាស់) ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឧទ្ទិសកុសល្យ ផលបុណ្យជូនទៅដល់ជីដូន ជីតា និងញាតិកាទាំង៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខ វិធីដាក់បិណ្ឌរាប់បាត្រធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម កែ គឹមយ៉ាន បានប្រសាសន៍លើកឡើងថា៖ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដែលបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយបាននាំគ្នាមកធ្វើបុណ្យភ្ជុំបិណ្ឌដាក់បិណ្ឌទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ហើយការប្រារព្ធពិធីបុណ្យដាក់បិណ្ឌនាឱកាសនេះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយទើបប្រជាពលរដ្ឋកម្ពុជា បានមកជួបជុំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានាក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនារៀងៗខ្លួន ពិធីបុណ្យភ្ជុំបិណ្ឌប្រជាជនកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំគឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែធ្វើជាចង្ហាន់រាប់បាត វេប្រគេនព្រះសង្ឃ ទៅតាមទំនៀមទំលាប់ពីដូនតាយើងមក។
ឯកឧត្តម កែ គឹមយ៉ាន បានអំពាវឲ្យបង ប្អូន ក្មួយៗពុទ្ធបរិស័ទ ទាំងអស់បន្តចូលរួមថែរក្សាការពារសន្តិភាព ដើម្បីសុខដុមនីយ៍កម្មសាសនា និងការអភិវឌ្ឍ៕
Post a Comment