សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្តន៍ បានដាក់លក់បន្លែនិងរបស់កែច្នៃដោយដៃ ដោយនាយការបានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឲចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈដែលអាចរកកំរ៉ៃបាន
ព្រះវិហារ ៖ សាលាបឋមសិក្សាអនុវត្តន៍ នៅ បានបង្កើតបំណិនជីវិតសម្រាប់សិស្សានុសិស្ស ឲចេះដាំដុះ ចេះលក់ដូរ និងកែច្នៃសម្ភារៈផ្សេងៗដែលអាចរកកំរ៉ៃបាន។ ដូចនាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សិស្សានុសិស្សក្រោយពីទទួលផលពីការដាំបន្លែ និងរបស់កែច្នៃដោយដៃ បានយកមកដាក់លក់នៅមុខសាលា ដោយមានការយកចិត្តទុក្ខដាក់ពីនាយការ និងលោកគ្រូ អ្នកគ្រូ។
សិស្សានុសិស្សនៅសាលាអនុវត្តន៍ បានសម្តែងនៅភាពសប្បាយរីករាយ ដោយពួកគាត់បានចេះដាំបន្លែ និងចេះលក់ដូរដោយខ្លួនឯង សប្បាយផង រកថវិការបានផង ដោយមួយចំណែកទុកទិញរបស់សិក្សា និងមួយចំណែកទៀត ទុកជួយដល់សិស្សក្រីក្រក្នុងសាលារបស់ពួកគាត់ ហើយពួកគាត់យកចំណេះដឹងទាំងនេះយកទៅអនុវត្តនៅផ្ទះ ឬចំការរបស់ពួកគាត់ដោយកាត់បន្ថយក្នុងការចំណាយ និងបន្លែគ្មានជាតិគីមី។ ដោយពួកគាត់បានសម្ដែងនូវមតិស្រដៀងៗគ្នា។ដោយ សេនសាវី
Post a Comment