មិនសរសើរមិនបានបងៗដែលជាមន្ត្រីសមត្ថកិច្ចបំពេញភារកិច្ចបម្រើការងារជូនប្រជាពលរដ្ឋបានល្អឥតខ្ចោះ ម៉ោងប្រចាំការរបស់បងតើហេតុអ្វីបានជាបងញ៉ាំស្រាបៀរទៅវិញឯណាទៅកាតព្វកិច្ចក្នុងនាមជាមន្ត្រីទទួលខុសត្រូវ
ស្ត្រីម្នាក់ឈ្មោះ សឿង
លាប អាយុ៤២ឆ្នាំ មុខរបរអ្នកអនាម័យ
ត្រូវប្តីវាយក្បាលរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី ទី២
បែរជាសមត្ថកិច្ចឆ្លើយថា ចាំស្អែកចាំមក ដាក់ពាក្យបណ្តឹង ទាំងគ្មានចំណាត់ការអ្វីសោះ
តើហេតុអ្វីបានជាបងមន្ត្រីបញ្ចេញចរឹកហេងស៊យបែបយ៉ាងនេះ តើបងដឹងទេថាបងកំពុងតែធ្វើការបម្រើជូនប្រជាពលរដ្ឋស៊ីប្រាក់ខែរដ្ឋ។
ហេតុការណ៍នេះកើតឡើងនៅវេលា
ម៉ោង៨នឹង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២
ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ផ្ញើជូនជាពិសេសលោកឧត្តមសេនីយ៍ឯក
ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញ វីដេអូមួយនេះបានបញ្ជាក់យ៉ាងច្បាស់ពីការងាររបស់មន្ត្រីក្រោមឱវាទរបស់លោកមួយចំនួនតើគួរជូនរង្វន់ដែលឬទេលោក ។
ឯណាទៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង
7 ចំណុចឯណាទៅរបៀបរៀបរយដើម្បីរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដើម្បីឲ្យមានសុវត្ថិភាព។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតមន្ត្រីមិនបំពេញកាតព្វកិច្ចធ្វើឲ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តៅដោយកី្តអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment