លោកវរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី កំពុងធ្វើអ្វីនៅច្រកព្រំដែន វគ្គ១
ខេត្តព្រៃវែង ៖ ប្រភពពីអាជីវករនិងឈ្មួញរកស៊ី ដឹកជញ្ជូនស្រូវចូលទៅប្រទេសវៀតណាមបានអោយដឹងថា លោកវរសេនីយ៍ ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ប្រព្រឹត្តអំពើ ពុករលួយប្រើកូនចៅរបស់ខ្លួនឱ្យដើរប្រមូល លុយពីរថយន្តដឹកស្រូវក្នុង១ជើងៗចំនួន ៣០ .០០០ម៉ឺនរៀល ជាកំហិតនិងគាបយក លុយពីជនជាតិវៀតណាម ដែលចូលមក លេងល្បែងស៊ីសងនៅកាស៊ីណូ777 ក្នុងម្នាក់ៗ ចាប់ពី៣០ម៉ឺនដុងទៅ៥០ម៉ឺនដុង” លុយវៀតណាម” ក្រោមរូបភាពបិទភ្នែកបោយដៃបើកភ្លើងខៀវអោយមេខ្យល់នាំជនជាតិវៀតណាម ជិះទូកវាងច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដើម្បីចេញ ចូលឆ្លងដែន ចូលមកលេងល្បែងក្នុងកាស៊ីណូ777 ដោយពុំមានការត្រួតពិនិត្យលើលិខិតឆ្លងដែនអ្វីឡើយ។
ប្រភពពីក្រុមអាជីវករបានអោយដឹងថា ជារៀងរាល់លើកដែលខ្លួនដឹកជញ្ជូនស្រូវទៅលក់អោយឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់លុយអោយមន្ត្រីនគរបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន ៣០.០០០ម៉ឺនរៀលជាកំហិត និងបង់ឱ្យបេនចំនួន ១០.០០០ម៉ឺនរៀលសរុប ១ជើងបង់អស់ ៤០.០០ ០ម៉ឺនរៀលមិនអាចតវាបាន។
ប្រភពអាជីវករដដែលបានបន្តទៀតថា មិន មែនតែខ្លួនម្នាក់ឯងនោះទេ ដែលត្រូវបង់ លុយឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីនោះ (ពោលគឺ) មានអាជីវករជាច្រើនទៀត ក៏ត្រូវបង់លុយឱ្យលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដូចគ្នា រួមទាំងរូបគាត់ផងដែរ!ដោយគ្មាននរណាម្នាក់អាចតវ៉ា គេចផុតពីការបង់លុយនោះឡើយ ក្នុង១ថ្ងៃៗមានរថយន្តដឹកស្រូវ រាប់សិបគ្រឿងបានដឹកជញ្ជូនស្រូវពីបណ្ដាខេត្តនានាដើម្បីយកមកលក់ឱ្យឈ្មួញវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីយ៉ាងគគ្រឹក គគ្រេងជាប្រភពចំណូលដ៍ធំរបស់លោកនាយប៉ុស្តិ៍។
ប្រភពពីមន្ត្រីក្រោមឱវាទបានលួចបង្ហើបថា លោក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បានប្រើជនស៊ីវិលឈ្មោះ ណាង ឱ្យដើរប្រមូលសេដ្ឋកិច្ចចូលហោប៉ាវ តាម រយៈលោក យិន ឡងឌី នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។
ជាក់ស្ដែងរាល់ថ្ងៃជនជាតិវៀតណាម ដែលចូលមកលេងល្បែងស៊ីសងក្នុងកាស៊ីណូ777 នៅក្បែរច្រកទ្វារព្រំដែន គឺត្រូវបង់លុយឱ្យ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិបន្ទាយចក្រី យ៉ាងទៀងទាត់ ទើបអាចជិះទូកឆ្លងដែន វាងច្រកទ្វារព្រំដែនអន្តរជាតិមកលេងល្បែងដោយសេរី បានគឺត្រូវបង់លុយឱ្យនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងម្នាក់ៗចាប់ពី ១០ម៉ឺនដុងទៅ ២០ម៉ឺនដុង “លុយវៀតណាម” ។
ក្នុងនោះបើជនជាតិ វៀតណាម ដែលនៅឆ្ងាយពីព្រំដែន ឬខេត្តផ្សេងៗ ហើយឆ្លងដែនមកលេងល្បែងនៅកាស៊ីណូ777 លើដីខ្មែរ ក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង គឺត្រូវបង់លុយអស់ចាប់ ពី៣០ម៉ឺនដុងទៅ ៥០ម៉ឺនដុង “លុយវៀតណាម” សម្រាប់ម្នាក់ ៗទើបពួកគេ អាចជិះទូកចេញ ចូលឆ្លងដែនពីវៀត ណាម~ កម្ពុជា និងពីកម្ពុជា~ទៅវៀតណាម ដោយវាងច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីបានយ៉ាងរលូនរាល់ថ្ងៃ។ ប៉ុន្តែក្នុងនោះមានមេខ្យល់ជា អ្នកដឹកនាំនិងប្រមូលលុយ មកប្រគល់ឱ្យលោកនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរ ជាតិបន្ទាយចក្រី ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាតើមន្ត្រីជំនាញ ចុះស៊ើបអង្គេតលោក វរសេនីយ៍ឯក ណាំ សុវណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងចាត់វិធានការ ចំពោះមន្ត្រីក្រោមឱវាទដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment