អុញនោះ! អភិបាលខេត្តកណ្តាលថ្មី បព្ជាឲ្យចៅហ្វាយក្រុងតាខ្មៅ ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យទាល់តែអស់ក្នុងមូលដ្ឋាន ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ
ខេត្តកណ្តាល ឯកឧត្តម គួច ចំរើន បានបញ្ជាឲ្យលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ ចុះបង្ក្រាបល្បែងស៊ីសងណេតដ៏ធំខុសច្បាប់មួយកន្លែងយីហោ « 77 » ដែលមានទីតាំងស្ថិតនៅផ្លូវលេខ104 ភូមិតាខ្មៅ១ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់ ព្រមទាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅផងដែរ ការចុះបង្ក្រាបនេះដកហូតបាន វត្ថុតាងដូចជា កំព្យូទ័រ និងសម្ភារៈដែលជាធាតុផ្សំនៃការប្រព្រឹត្តល្បែងស៊ីសង ព្រមទាំងឃាត់ខ្លួនបានម្ចាស់ទីតាំងផងដែរ។
ប្រជាពលរដ្ឋលើកឡើងថា ៖ហេតុអ្វីបានជាអាជ្ញាក្នុងមូលដ្ឋានបណ្តែតបណ្តោយឲ្យល្បែងស៊ីសងកើតមានយ៉ាងដូច្នេះបាន? ទាល់តែឯកឧត្តមអភិបាលខេត្ត បញ្ជាទើបចុះបង្រ្កាប ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល អបអរសាទរចំពោះឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដែលលោកទើបឡើងថ្មី បញ្ជាអោយចៅហ្វាយក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបង្ក្រាបអោយទាល់តែអស់ល្បែងស៊ីសងគ្រប់ប្រភេទដោយមិនលើកលែងទោះបីមានអ្នកកាងខ្សែធំប៉ុណ្ណាក៏ដោយ ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាទីតាំងបនល្បែងគ្រប់ប្រភេទនៅក្នុងទឹកដីខេត្តកណ្ដាលនិងរលាយសាបសូន្យដោយឯកឧត្តមគួចចំរើនអភិបាលខេត្តកណ្តាល ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment