មិនសរសើរមិនបាន ទីតាំងបើកល្បែងអនឡាញចំនួន២កន្លែងក្នុងឃុំប្រធាតុកំពុងដំណើរការយ៉ាងរលូន តែលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក កំពុងដេកលុងលក់ គួរតែស្នើសុំដល់ក្រសួងមហាផ្ទៃ ចេញប័ណ្ណសរសើរ
ខេត្តព្រៃវែង៖ផ្សាយចេញថ្ងៃទី ៣០.០៨.២០២៤ យោងតាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ចុះភ្លាមជួបភ្លេត មានទីតាំងបើកលេងល្បែងទាល់តែ២កន្លែង ដោយមានភូមិអង្កាញ់និងភូមិប្រធាត ឃុំប្រធាតុស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយមានទីតាំងចំនួន២ទៀតនៅខាងក្រោយផ្សារកអណ្ដើកក៏កំពុងបើកដំណើរការផងដែរ នៅតែរក្សាភាពស្ងៀមស្ងាត់ ចំណែកលោកសួន សំអឿន អធិការស្រុកកំពង់ត្របែក កំពុងដេកសុបិន្តបើយើងនិយាយឱ្យចំនៅក្នុងស្រុកកំពង់ត្របែកកំពុងតែរីកដូចផ្សិតល្បែងស៊ីសងជល់មាន់តាមឡែបថបកំពុងពេញនិយមខណៈដែលលោក សួន សំអឿន អធិការស្រុកកំពង់ត្របែកពេលដែលអ្នកសារព័ត៌មានរាយការណ៍ជូនលោក លោកអធិការ តែងឲ្យអ្នកសារព័ត៌មានចុះផ្តិតរូបភាពជាក់ស្តែងជូនលោកនឹងធ្វើការបង្ក្រាប មិនសរសើរមិនបាន។
ក្នុងនាមជាមន្ត្រីដែលបំរើការងារជូនប្រជាពលរដ្ឋគួរតែរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យសាកសមដែលមានឈ្មោះជាមន្ត្រី
ទោះបីយ៉ាងណាអ្នកសារព័ត៌មានយើងនៅតែយករូបភាពទីតាំងជាក់ស្ដែងជូនលោកអធិការរូបនេះតែបែរជាលោកអធិការមិនចូលមើលតេចូលទូរស័ព្ទមិនលើកដែរ។ហាក់បីដូចជាដឹងថាអ្នកសារព័ត៌មានយើងខលរាយការណ៍ជុំវិញល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់លោកនិយាយឱ្យងាយៗស្តាប់ដាក់តាមតេឡេក្រាមក៏មិនមើលតេទូរសព្ទមិនលើកដែរ មិនសរសើរមិនបាន។
លោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង ពិតជាគ្រប់គ្រងមន្ត្រីក្រោមឱវាទបានល្អ មិនសរសើរមិនបាន គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាល និងបទបញ្ជាផ្ទៃក្នុង006 របស់អគ្គស្នងការនគរបាលជាតិ លោកសួនសំអឿនអធិការ ស្រុកកំពង់ត្របែក ពិតជាអនុវត្តតាមបទបញ្ជាផ្ទៃក្នុងបានល្អឥតខ្ចោះ សូមឱ្យក្រសួងមហាផ្ទៃមេត្តាអនុញ្ញាតជួយចេញប័ណ្ណសរសើរដែលជាមន្ត្រីគំរូ ប្រចាំតំបន់ប្រគេនជូនលោកសួនសំអឿនដោយក្តីអនុគ្រោះ។
ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែងមិនគោរពតាមតួនាទី តើសាកសមជាមន្ត្រីដែរឬទេ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យរាល់សកម្មភាពរបស់លោកសួនសំអឿនដោយកីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាការអនុវត្តច្បាប់គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចគឺជាកត្តាចាំបាច់បំផុតដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ ដោយ នាគរាជ
Post a Comment