សមត្ថកិច្ចចាប់ខ្លួនលោកផ្កាយបី ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធ រំលោភទំនុកចិត្ត លុយជិត ៤លានដុល្លារ
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលរជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះម្នាក់ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់មានទំហំទឹកប្រាក់ជាង ៣លាន ៦សែនដុល្លារអាមេរិក។
ប្រភពដដែលបានបន្តថា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។ដោយ នាគខ្មៅ
Post a Comment