មិនសរសើរមិនបាន បើអ្នកមិនបើកដៃ ក្រុមញៀនល្បែងមាន់ជល់ទាំងនោះហ៊ានទេ? ឃុំក្រាំងយូវ ស្រុកស្អាង បើកលេងអនាធិបតេយ្យ សមត្ថកិច្ចកំពុងដេកលុងលក់ ភ្លេចតួនាទី
ថ្ងៃចេញផ្សាយៈ ខែសីហា 31, 2024
ខេត្តកណ្តាល ÷ យោងតាមសេចក្តីរាយការណ៍មកថា! បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ដុះស្លែ មួយកន្លែងខាងកើតផ្សារភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល ប្រហែលមានខ្នងបង្អែក រឹងមាំហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត មិនសរសើរមិនបាន។
ជាងស្តែង នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ទីតាំងល្បែងមាន់ជល់ ដុះស្លែ មួយកន្លែង ខាងកើតផ្សារភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បើកលេងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន កំពុងដេកលុងលក់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះទៅលេងភ្លូកទឹក ភ្លូកដីគ្មានការបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យថាមន្ត្រីប្រចាំតំបន់ត្រូវថ្នាំសណ្តំ
ចំឡែកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិតជាគ្រប់គ្រង មន្ត្រីក្រោមឱវាទបានល្អ មិនសរសើរមិនបាន គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាល និងបទបញ្ជាផ្ទៃក្នុង00៦ របស់អគ្គស្នងការនគរបាលជាតិ ក្នុងនាមជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋធ្វើការឆក់ល្វែងមិនគោរពតាមតួនាទី តើសាកសមជាមន្ត្រីដែរឬទេ?
នេះប្រហែលជាការស្វាគមន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ឬមួយជាយ៉ាងណាសូមលោកអភិបាល មេត្តាជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ ខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាចាត់មន្ត្រីជំនាញក្នុងការត្រួតពិនិត្យរាល់សកម្មភាពរបស់លោកសួនសំអឿនដោយកីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាការអនុវត្តច្បាប់គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចគឺជាកត្តាចាំបាច់បំផុតដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។នាគរាជ
Post a Comment