ឯកឧត្តម ខេង ស៊ុម អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាលឈរជើងនៅតំបន់ព្រំដែន៩១១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

 


(បន្ទាយមានជ័យ) កងកម្លាំងនគរបាលឈរជើងនៅតំបន់ព្រំដែន៩១១ ដឹកនាំដោយលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរៈ៩១១ ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងបានផ្ដល់កូនឈើបេងចំនួន ២០០ដើម នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។


ថ្លែងក្នុងឱនោះ ឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ បានពាំនាំនៅប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដល់កងកម្លាំងនគរបាលឈរជើងនៅតំបន់ព្រំដែន៩១១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


ឯកឧត្តម ខេង ស៊ុម បានបន្តបញ្ជាក់ថា៖ ការប្រគល់កូនឈើនាពេលនេះ គឺដើម្បីបង្កើនធនធានធម្មជាតិ ឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុ ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពតំបន់របស់ខ្លួន ដើម្បីលើកស្ទួយមុខមាត់អង្គភាពរបស់ខ្លួន។ ជាពិសេស ដើម្បីថែរក្សាព្រៃឈើ និងការដាំដុះព្រៃឈើ គឺដើម្បីរក្សា បរិស្ថានបៃតងនៃធនធានធម្មជាតិ គុណភាពដី ជម្រកមនុស្ស សត្វ ដែលអាចអោយ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕











Powered by Blogger.