កន្លែងវិបស្សនានៅក្នុងប្រទេសថៃមួយកន្លែងកំពុងផ្ដោតការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ
សំណាក់ស៊ុងប៉ានឿរណាប៊ុន ស្ថិតនៅខេត្តអាំងថងប្រទេសថៃកំពុងតែមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋគ្រប់ទិសទីក្នុងការគោរពប្រតិបត្តិវិបស្សនាសមាធិនិងកម្មដ្ឋានព្រះចៅអធិការវត្តសំណាក់ស៊ុង ប៉ានឿរណាប៊ុន គឺជាកូនសិស្សធ្លាប់បួសរៀនជាមួយលោកតាសួងដែលហៅថាទេវតាដើរដី ហើយសំណាក់ស៊ុងនេះបានបើកដំណើរការចំនួន៨ឆ្នាំមកហើយដែរ។
ដោយឡែកនៅពេលថ្មីៗនេះប្រជាពលរដ្ឋថៃនិងប្រជាពលរដ្ឋមួយចំនួនដែលជាជនជាតិខ្មែរដែលបម្រើការងារនៅប្រទេសថៃពួកគាត់បាននាំគ្នា មកប្រតិបត្តិ តាមមេរៀនតាមលំដាប់លំដោយដែលសំណាក់ស៊ុងបានរៀបចំទុក ដើរត្រួតវិញ្ញាណរបស់ខ្លួនឯងនិងអង្គុយសមាធិវិបស្សនា មួយចំនួនតាមលំដាប់លំដោយក្នុងការគោរពប្រតិបត្តិ។
តើវិញ្ញាណមានពិតប្រាកដដែរឬទេ? តើបុណ្យនឹងបាបមានពិតប្រាកដដែរឬទេ?
បើអ្នកបានចូលរួមវិបស្សនាសមាធិដោយខ្លួនឯងចម្លើយទាំងនោះអ្នកនឹងដឹងដោយខ្លួនឯងយ៉ាងពិតប្រាកដ។
តែអ្វីដែលអង្គភាពអ្នកសារព័ត៌មានយើងបានយកមកផ្សព្វផ្សាយគ្រាន់តែជាគន្លឹះមួយក្នុងការសម្របសម្រួល ដើម្បីអោយបងប្អូន បានស្គាល់តែប៉ុណ្ណោះ ។
បងប្អូនដែលបានចូលមកវិបស្សនាសមាធិនិងកម្មដ្ឋានរួចហើយបងប្អូននឹងបានទទួល មានដូចជាការអប់រំផ្លូវចិត្ត ធ្វើអ្វីតែងតែគិតនិងភាពប៉ះពាល់ទៅលើអ្នកដទៃ នាំគ្នាសាងសេចក្តីល្អ និងអភិវឌ្ឍន៍ផ្នត់គំនិតឲ្យកាន់តែទូលំទូលាយ ។
ការគោរពប្រតិបត្តិដោយមានគ្រូអាចារ្យនិងព្រះគ្រូព្រះចៅអធិការនិងមានទាំងដូនជីមែជីជាច្រើនអ្នកដែលជាអ្នកជួយសម្របសម្រួលក្នុងការឲ្យយើងគោរពប្រតិបត្តិតាមគន្លងនៃដំណើរច្បាប់ធម្មជាតិ សូមបងប្អូនចូលរួមគោរពប្រតិបត្តិទាំងអស់គ្នាដើម្បីស្វែងយល់នៅគន្លឹះមួយចំនួនដែលបុគ្គលយើងម្នាក់ៗមិនដែលជួប។
សម័យពីដើមអ្នកដែលចង់បានវិជ្ជាផ្សេងៗពួកគាត់តែងតែចូលទៅក្នុងព្រៃក្នុងការអង្គុយសមាធិដើម្បីស្វែងយល់ក្នុងគោលបំណងសម្រេចនូវឈានមានពេលខ្លះពួកគាត់ទាំងនោះបន្ទាប់ពីបានចូលទៅក្នុងព្រៃហើយក៏គ្មានថ្ងៃត្រឡប់មកវិញឡើយ។
បច្ចុប្បន្ននេះព្រះចៅអធិការ សំណាក់ស៊ុងមានសាខានៅក្នុងប្រទេសថៃចំនួន 68 សាខាស្ទើរតែគ្រប់ខេត្តនៅក្នុងប្រទេសថៃទៅហើយ។
បច្ចុប្បន្នសំណាក់ស៊ុនត្រូវបានបង្កើតឡើងនៅក្នុងទិដ្ឋភាពមានដើមរុក្ខជាតិជាច្រើននិងដើមឈើធំៗព្រមទាំងមានព្រៃឫស្សីដែលជាកន្លែងធម្មជាតិដែលពិតប្រាកដ ក្នុងការវិបស្សនាសមាធិ តើអ្នកណាខ្លះដែលមិនជឿពីរឿងវិញ្ញាណខ្មោច អាចមកសាកល្បងបាន។
សំណាក់ស៊ុងមានអាហារចំនួនពីរពេល និងកន្លែងសម្រាកបោះតុង សំរាប់ជូនបង
ប្អូនដែលមានគោលបំណង មកសិក្សាស្វែងយល់ អ្នកនិងជួបវិញ្ញាណពិតប្រាកដប្រសិនបើបងប្អូនចង់ដឹងថាមានពិតឬយ៉ាងណា សូមអរគុណ៕
Post a Comment