កិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ) អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API)សាខាខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុច គ្រីស្តា តំណាងអង្គការ (API) បានរៀបចំបើកកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយបច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានផេក(ពិដោរ អ្នកភូមិឆ្លាតវៃ)ជូនដល់លោក លោកស្រី អធិការ.អធិការរងក្រុង នាយប៉ុស្តិ៍សង្កាត់ ប្រធានការិយាល័យជុំវិញក្រុង ចៅសង្កាត់ និងក្រុមសហគមន៍ចំនួន១ក្នុងក្រុងប៉ោយប៉ែត ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំក្រុងប៉ោយប៉ែត។
លោក អ៊ុច គ្រីស្តា តំណាងអង្គការ (API) បានឡើងមានមតិលើកឡើងថា៖ កិច្ចប្រជុំពិភាក្សានាពេលនេះមានគោលបំណង៖១,កំណត់បាននៅបញ្ហាផ្សេងៗដែលបានកើតឡើងនៅតាមសហគមន៍មូលដ្ឋាន។២,ធ្វើផែនការនិងដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយផ្ទាល់នៅសហគមន៍។៣,បង្ហាញលើផ្ទាំងគ្រប់គ្រង(Dashboard)នៃការចូលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតាមរយៈក្តារព័ត៌មានពិដោរ អ្នកភូមិឆ្លាតវៃ។
ជាមួយគ្នានោះលោក អ៊ុច គ្រីស្តា បានបញ្ជាក់ថា៖ អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API) បានខិតខំប្រឹងប្រែងអោយសម្រេចគោលបំណងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់តម្លាភាព ការទទួលបានព័ត៌មាន ស្ដីពីសេវាច្រកចេញចូលតែមួយ សាធារណៈនិងពិភាក្សាស្វែងយល់ពីបញ្ហា និងដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងសហគមន៍។ ជាពិសេស ក្នុងការចូលរួមយល់ដឹង នឹងចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតាមរយៈក្តារព័ត៌មាន ផេក(ពិដោរអ្នកភូមិឆ្លាតវៃ) ដោយផ្តោតសំខាន់ទៅលើ ១.ការផ្ដល់ព័ត៌មាន ២.ការតាមដានសំបុត្រ ៣.ការផ្តល់មតិយោបល់...។
មានមតិក្នុងឱកាសនោះលោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ(API) ដែលបានខិតខំប្រឹងប្រែងដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ពោល(រិះគុណ ដើម្បីស្ថាបនា)។
លោក ញឹម ផឿង បានធ្វើការគាំទ្រគោលនយោបាយរបស់អង្គការ (API) និងចូលរួមសហការណ៍ជាមួយសហគមន៍ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ក្នុងការរួមគ្នាដោះស្រាយ។ជាពិសេសក្នុងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋក្នុងភូមិសាស្ត្រក្នុងសហគមន៍ឲ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះលោក ប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង កងកម្លាំងនគរបាលមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបានលើកឡើង និងបានធ្វើការបកស្រាយភ្លាមៗជូនដល់សហគមន៍សិលាខ្មែរ នៅបញ្ហាប្រឈមពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លី.ករណីគោដើរតាមដងផ្លូវ និងបញ្ហាដែលនៅសេសសល់នឹងរកវិធីដោះស្រាយជូនសហគមន៍ឲ្យទាល់តែបាន៕
Post a Comment