កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានអនុវត្តគោលការណ៍របស់ នាយករដ្ឋមន្ត្រីពាក់ព័ន្ធ កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម

 


បន្ទាយមានជ័យ ៖នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជេីញជាអធបិតីភាពក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេសតាមដានអនុវត្តគោលការណ៍របស់ នាយករដ្ឋមន្ត្រីពាក់ព័ន្ធ កិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ ដោយមានការអញ្ជេីញចូលរួមពី អភិបាលរងខេត្ត មេបញ្ជាការកង កម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុកទាំង៩ ប៉ុស្តិ៍នគរបាល មេឃុំ-ចៅសង្កាត់ទាំង៦៧ទូទាំងខេត្ត ប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។ 


ឯកឧត្ដម  អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអាននូវរបាយការណ៍សង្ខេបស្តីអំពីសកម្មភាពនិងលទ្ធផលដែលបានអនុវត្តកន្លងមក  នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ មានទីតាំងអាជីវកម្មឆ្នោតឡូតូចំនួន៧៤កន្លែង ក្នុងស្រុកក្រុងទាំង៩ ត្រូវបានបិទឈប់ដំណើរការទាំងស្រុង។  ចំណែក ការគ្រប់គ្រងផលប៉ះពាល់ដែលកើតពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន  ក្រុមហ៊ុន-សហគ្រាសមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន១៦ ទីតាំង។ ក្រុមហ៊ុន-សហគ្រាសមានលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន១៧ទីតាំង។ ហាងបញ្ចាំពុំមានលិខិតអនុញ្ញាត ចំនួន១៩កន្លែង ត្រូវបានក្រុមការងារចម្រុះ ចុះធ្វើកិច្ចសន្យាបិទទីតាំងរួចរាល់ហើយ។ មានកាស៊ីណូសរុប ចំនួន៣៥ ក្នុងនោះមាន កាស៊ីណូចំនួន៣០ កំពុងដំណើរការ និងកាស៊ីណូ ចំនួន៥បានបិទអាជីវកម្ម។ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាននិងកំពុងផ្តោតយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់សង្គម ដោយធ្វើការជំរុញនិងត្រួតពិនិត្យការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាប្រចាំ ក្នុងនោះមាន ការបង្ក្រាបល្បែងស៊ីសង បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងទាំងនៅផ្ទៃក្នុង និងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃផងដែរ។ 


     ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម បានមានប្រសាសន៍ថា តាមគោលការណ៍ដឹកនាំ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវគោលការណ៍សំខាន់ៗ ដល់គណៈបញ្ជាការឯកភាព អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ត្រូវជំរុញប្រតិបត្តិករល្បែងផ្សងសំណាង លើកស្លាកយីហោឲ្យបានត្រឹមត្រូវ នៅគ្រប់ទីតាំងអាជីវកម្មនឹងត្រូវដាក់តាំងបង្ហាញអាជ្ញាប័ណ្ណសាខា ឬលិខិតអនុញ្ញាត ពស់សេវាច្បាប់ដើមនៅគ្រប់ទីតាំងក្រុមហ៊ុនសាខា ពស់សេវាកន្លែងផ្សងសំណាង រាល់ប្រតិបត្តិការល្បែងផ្សងសំណាងដែលមិនមានអាជ្ញាប័ណ្ណល្បែងផ្សងសំណាងរាជអាជ្ញាប័ណ្ណសាខា ឬលិខិតអនុញ្ញាតចំពោះសេវា ល្បីផ្សងសំណាង ពីកូដលោកក៏ ត្រូវចាត់ទុកជាការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ហើយត្រូវផ្តន្ទាទោសតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។ 


ជាទីបញ្ចប់ គណៈអធិបតី ក៏បានជំរុញឲ្យគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ឲ្យបានម៉ឺងម៉ាត់ នឹងបន្តចុះបង្ក្រាបទីតាំង ល្បែងស៊ីសងខុសច្បាប់ ដើម្បីអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់ និងបង្រ្កាបល្បែងផ្សងសំណាង ឱ្យមានប្រសិទ្ធភាព ដើម្បីធានាដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម  និងដើម្បីលើកកម្ពស់ជីវភាពរស់នៅ ភាពសុខសាន្ត និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាការរួមចំណែកមួយដ៏ធំក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។














Powered by Blogger.