សម្តេចធិបតី ណែនាំឲ្យស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ បន្តផ្តល់សេវាធ្វើលិខិតឆ្លងដែនធម្មតា វគ្គ៣ ចាប់ផ្តើមដំណើរការពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤

 


ភ្នំពេញ៖ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃនេះ បានបញ្ជាក់ពីដំណើរការផ្តល់សេវាធ្វើ លិខិតឆ្លងដែនធម្មតាជូនបងប្អូនប្រជាពលរដ្ឋ កំពុងរស់នៅសាធារណរដ្ឋកូរ៉េ។

លោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការបកស្រាយទាក់ទងនឹងសំណើនិងសំណូមពររបស់ប្រជាពលរដ្ឋ ជាមួយនឹងកិច្ចការងារលិខិតឆ្លងដែនធម្មតា យុទ្ធនាការនេះគឺជាយុទ្ធ នាការចេញពីចេញពីបេះដូង ដែលប្រជា ពលរដ្ឋកម្ពុជារស់នៅកូរ៉េបានដាក់សំណើរ ទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថាការស្នើសុំលិខិតឆ្លងដែន ត្រូវចំណាយពេលវេលានិងថវិកាអស់ច្រើន បើពួកគាត់មកធ្វើនៅប្រទេសកម្ពុជា។


លោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បានបញ្ជាក់ថា៖ដោយសារយោងតាមសំណើ និងសំណូមពរលើសលប់ របស់ប្រជាពល រដ្ឋក៏ដូចជាការយកចិត្តទុកដាក់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ

កម្ពុជា។ សម្តេចបវរធិបតីក៏បានអនុញ្ញាត

ឲ្យស្ថានឯកអគ្គរាជទូតកម្ពុជានិងក្រសួង មហាផ្ទៃ ធ្វើការរៀបចំនីតិវិធី និងរៀបចំបែបបទអនុញ្ញាត ឲ្យបង ប្អូន កំពុងធ្វើការនិងកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ អាចដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េដើម្បីធ្វើលិខិតឆ្លងដែនធម្មតា។


ស្ថានឯកអគ្គរដ្ឋទូត បានធ្វើយុទ្ធនាការទទួលពាក្យស្នើសុំលិខិតឆ្លងដែនធម្មតាច្បាប់ថ្មីជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២៤ ។


បន្ទាប់ពីមានការផ្សព្វផ្សាយពីនីតិវិធីនៃដាក់ពាក្យការស្នើសុំលិខិតឆ្លងដែន គឺមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានមកបំពេញឯកសារដាក់ពាក្យស្នើសុំ លិខិតឆ្លងដែន នៅក្នុងដំណាក់កាលទី១មានភាពកុះករ ។ប៉ុន្តែដោយមានភាពចាំបាច់ នៅមានបងប្អូន ជាច្រើនទៀត នៅមិនទាន់បានមកដាក់ពាក្យស្នើសុំលិខិតឆ្លង ដែនធម្មតាថ្មី នៅស្ថានទូតនៅឡើយទេ។


ស្ថានទូតនៅបន្តពន្យារពេលផ្តល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរចាប់ពីថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៤ (វគ្គ២ ) ស្ថានឯកអគ្គរាជទូតបានទទួលពាក្យស្នើសុំបានចំនួន៤៣៦៥ ពាក្យ ហើយបានផ្តល់លិខិតឆ្លងដែនជូនបង ប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាបន្ត បន្ទាប់ដែរ។


ចំពោះបង ប្អូនប្រជាពលរដ្ឋ ដែលនៅពុំទាន់មកដាក់ពាក្យស្នើសុំផ្តល់សេវាធ្វើលិខិតឆ្លងដែនថ្មី គឺសូមមកទទួលការផ្តល់សេវានៅវគ្គ៣បន្តទៀត ។


ចំពោះវគ្គ៣ស្ថានទូតនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៤ខែកញ្ញា ដល់ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤ ។ដូច្នេះហើយលោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់ប្រជាពលរដ្ឋ កំពុងរស់នៅប្រទេសកូរ៉េ ប្រញាប់មកបំពេញនីតិវិធីមកដាក់ពាក្យទទួលសេវាធ្វើលុខិតឆ្លងដែនធម្មតាថ្មីនេះឲ្យបានគ្រប់ៗគ្នា។ នេះជាកាដូ ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីតែងតែខ្វាយខ្វល់ពីសុខទុក្ខ និងផលប្រយោជន៍របស់បង ប្អូនប្រជាពលរដ្ឋ នៅប្រទេសកូរ៉េ៕









Powered by Blogger.