សូមប្រុងប្រយ័ត្នព័ត៌មានក្លែងបន្លំ ឬឆបោក តាមប្រព័ន្ធអេឡិចត្រូនិកជនរងគ្រោះអស់700ដុល្លារ!!!

 


ជម្រាបជូនអតិថិជនជាទីគោរព ថ្មីៗនេះសូមមេត្តាប្រុងប្រយ័ត្នក្រុមហ៊ុនឆបោក ដែលតែងតែព្យាយាមទាញអ្នកចូលហ្គ្រុបតាមគ្រប់មធ្យោបាយ ដោយជូនដំណឹងថា លោកអ្នកដាក់ប្រាក់វិនិយោគដូចខាងក្រោម៖

BOREY PENG HOUTH INVESTMENT COMPANY កញ្ចប់ប្រូម៉ូសិនថ្មី 


វិនិយោគឥឡូវនេះ ហើយទទួលបានការដកប្រាក់ 100% ដោយជោគជ័យទៅក្នុងគណនីធនាគាររបស់អ្នក 🏦...


វិនិយោគ 53$ ឥឡូវនេះ ហើយទទួលបាន 65$ បន្ទាប់ពី 24 ម៉ោង។


1. វិនិយោគ 106$ និងទទួលបាន 130$ បន្ទាប់ពី 24 ម៉ោង។  


2. វិនិយោគ 300$ និងទទួលបាន 1800$ បន្ទាប់ពី 24 ម៉ោង។  


3. វិនិយោគ 500$ និងទទួលបាន 3500$ បន្ទាប់ពី 24 ម៉ោង។ 


4. វិនិយោគ 700$ និងទទួលបាន 4700$ បន្ទាប់ពី 24 ម៉ោង។


5. វិនិយោគ 800$ និងទទួលបាន 5600 បន្ទាប់ពី 24 ម៉ោង។

   កញ្ចប់ប្រូម៉ូសិន VIP 


1. វិនិយោគ 1000$ និងទទួលបាន 8500$ បន្ទាប់ពី 24 ម៉ោង។


2. វិនិយោគ 1500 និងទទួលបាន 10,500$ បន្ទាប់ពី 24 ម៉ោង។


3. វិនិយោគ 2000$ និងទទួលបាន 12,000$ បន្ទាប់ពី 24 ម៉ោង។


4. វិនិយោគ 2500$ និងទទួលបាន 14,500$ បន្ទាប់ពី 24 ម៉ោង។


5: វិនិយោគ 3000$ និងទទួលបាន 17,000$ បន្ទាប់ពី 12 ម៉ោង។ 


វិធីសាស្រ្តនៃការទូទាត់

១៖ ធនាគារ ABA

២៖ ធនាគារ វីង

៣៖ ធនាគារ អេស៊ីលីដា។


ទទួលបានទឹកប្រាក់ពីការដាកទុកវិនិយោគប្រាក់ចំណេញ មុននិងខ្ញុំដាក់ប្រាក់នោះជនរងគ្រោះបានសើបសួរក្នុងហ្គ្រុមតេលេក្រាមម្នាក់ ឈ្មោះ Longpich Leakhena

ដាក់ទុកវិនិយោគនោះតើក្រុមហ៊ុននេះ បោកទេ? គាត់ក៏បានឆ្លើយតបមកវិញថា មិនបោកទេ ហើយរូបគាត់បានផុសតាមតេលេក្រាមបង្ហាញភស្តុតាង ជនរងគ្រោះបានឃើញហើយ ចូលឆែកមើលលម្អិតអំពីការប្រាក់ចំណេញច្រើន បានពិនិត្យមើល ថ្ងៃខែឆ្នាំ ថ្ងៃនិងខែនិងឆ្នាំនិងទៀត ទើបលង់ជឿរ ហើយបានសួរនាំអោយបង់ប្រាក់ ដូចខ្ញុំបាទបានជម្រាប់ជូនខាងលើ ដោយជនរងគ្រោះមិនដឹងថានេះជាល្បិចបោកប្រាស់របស់គេ តាមពិតគ្នាខ្នងគេទេ។

ហើយក៏មិនបានដឹងដែរថាក្រុមហ៊ុន BOREY PENG HOUTH INVESTMENT COMPANY

នេះបោកអ្នករាល់គ្នាអស់ប៉ុន្មាននាក់ហើយទេ? អ៊ីចឹងតើបានក្រុមហ៊ុន១នេះលេចធ្លោជាងគេ

នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ ដោយជនរងគ្រោះមិនធ្លាប់បានដឹងកន្លងមកពេលបានសាកល្បងទើបដឹងថា អរ ក្រុមហ៊ុននេះ បោកសោះហួសពេលទៅបាត់។

ដោយខ្លួនខ្ញុំផ្ទាល់បានបង់កញ្ចប់ 300ដុល្លា តាមរយៈQR Code ABA

QR Code ABA នោះឈ្មោះ CHET ODOMMONY VORN បន្ទាប់មកក្រុមហ៊ុនបានយកលេះថា កញ្ចប់300ដុល្លាត្រូវបានបញ្ចប់ហើយ មានតែកញ្ចប់ 700ដុល្លា ទើបដំណើរការបាន រូបខ្ញុំបន្តស្វែងរកខ្ចីប្រាក់គេបង់បន្ថែម 400ដុល្លាទៀត តាមរយៈQR Code ABA

QR Code ABA នោះឈ្មោះ CHET ODOMMONY VORN សរុបប្រាក់បានដាក់វិនិយោគ 700ដុល្លា បន្ទាប់មកអោយរូបខ្ញុំរង់ចាំ24ម៉ោង ថ្ងៃចាប់ផ្តើម ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២:៥៨ នាទីរសៀល 

លុះដល់ទី14 ខែឆ្នាំដដែលបានផុសកញ្ចប់ 53$-106$-300$- កញ្ចប់300ដុល្លាត្រូវបានបញ្ចប់ហើយតែថ្ងៃទី14ខែឆ្នាំដដែលនៅតែមានកញ្ចប់នេះទៀត សរុបមកនេះគឺជាលេះរបស់ក្រុមហ៊ុនទេ (និយាយទៅកញ្ចប់300$ត្រូវបានបញ្ចប់រួចទៅហើយ សំនួរសួថា កញ្ចប់300$បានបញ្ចប់ហើយ ហេតុអ្វីព្រឹកឡើងនៅមានកញ្ចប់នោះទៀត? នេះបញ្ចាក់ថា ជាលេះឆបោករបស់ក្រុមហ៊ុនទេដឹង ។ 

 បន្ទាប់មកខាងក្រុមហ៊ុនព្យាយាមយកលេះ អោយបង់ប្រាក់បន្ថែម ចំនួន 950ដុល្លា លើការធានារ៉ាប់រង

ហើយក្រុមហ៊ុននេះបានបង្កើតវេបសាយ១ https://www.khmerpenghuothgroup.com ដើម្បីអោយចុះឈ្មោះ ខ្ញុំបានចុះឈ្មោះតាមការណែនាំរបស់ក្រុមហ៊ុន តែចុងក្រោយក្រុមហ៊ុនយកលេះ

ដោយពុំបានបង្ហាញពីអត្តសញ្ញាណ ឬប្រភពច្បាស់លាស់ អាសយដ្ឋាន ឫទីតាំងរបស់ខ្លួនឡើយ

ប្រាក់បន្ថែម ចំនួន 950ដុល្លា លើការធានារ៉ាប់រង ជនរងគ្រោះបានសួរបញ្ជាក់អំពីទីតាំង កន្លែងក្រុមហ៊ុន 

ខាងក្រុមហ៊ុនមិនបានឆ្លើយតបតាមការស្នើរសុំអោយជនរងគ្រោះទេ ដោយបង្វែទៅថា

«យើងមិនអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះយូរអង្វែងរបស់យើងដោយការបោកបញ្ឆោតអ្នកវិនិយោគរបស់យើងជាមួយនឹងដើមទុនស្របច្បាប់ ឬប្រាក់ចំណេញនោះទេ។«

ហើយហ្គ្រុបតេលេក្រាមក្រុមហ៊ុន បានបិទ មិនអោយ ឆាតលេងបានទៀត ឆាតលេងបាននៅពេលដែលជនរងគ្រោះកំពុងបង់ប្រាក់ប៉ុណ្ណោះ ។

រីឯវេបសាយវិញនៅពេលក្រុមហ៊ុនបានបើកអោយដំណើរការចុះឈ្មោះ ទើបអាចបំពេញចុះឈ្មោះបាន នៅពេលបានចុះឈ្មោះហើយរួចរាល វេបសាយបានបិទ ត្រង់កន្លែងដែរជនរងគ្រោះបានចុះឈ្មោះហើយ   

ក្នុងបំណងទុច្ចរិតបោកប្រាស់ជនរងគ្រោះទាំងស្រុង។

លុះព្រឹកឡើងថ្ងៃទី១៥ ខែឆ្នាំដដែល ហ្គ្រុបតេលេក្រាមក្រុមហ៊ុនឆបោកនោះ បានបើកឆាត អាចឆាតលេងក្នុងហ្គ្រុបតេលេក្រាមបានធម្មតា បាន១ភ្លែតហើយក៏បិទឆាតមិនអោយដំណើរការវិញធ្វើអោយជនរងគ្រោះបាកទឹកចិត្តភ្ញាក់ខ្លួន វាហួសពេលបាត់។

សូមបញ្ជាក់ក្រុមហ៊ុននេះឈ្មោះក្រុមហ៊ុន «BOREY PENG HOUTH INVESTMENT COMPANY«

សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាកុំផ្តល់ការវិនិយោគដាក់ប្រាក់ ឱ្យអ្នកដទៃឡើយជាដាច់ខាត តាមបណ្តាញសង្គមប្រព័ន្ធអេឡិចត្រូនិកអោយសោះ។

ព្រោះនៅក្នុងហ្គ្រុបនោះអ្នកដាកទុកវិនិយោគ គឺសុទ្ឋតែគ្នាខ្នងគាត់ទាំងអស់ទេ។

បន្ទាប់ពីជនរងគ្រោះបានធ្វើព័ត៌មានចប់ បានផ្ញើចូលទៅក្នុងតេលេក្រាម Admin ប្រហែលម៉ោង៣ រសៀល Admin (អ្នកគ្រប់គ្រងតេលេក្រាម)

ក្រោយឃើញព័ត៌មាននេះដូចបានរៀបរាបដូចខាងលើ ម្ចាស់ Admin (អ្នកគ្រប់គ្រងតេលេក្រាម)ប្រហែលគាត់ក្តៅស្លឹកត្រចៀកគាត់ហើយ

បានRemoveជនរងគ្រោះចេញភ្លាមៗ១រំពេច ។

រួចហើយ Admin (អ្នកគ្រប់គ្រងតេលេក្រាម)បានដករូបភាពប្រូហ្វាលចេញភ្លាមៗផងដែរ ហើយបន្តទៅដករូបថតប្រូហ្វាល អ្នកគ្រប់គ្រងផ្សេងទៀត ផងដែរ។

សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ ជាទីគោរព! សូមមេត្តាប្រុងប្រយ័ត្នក្រុមហ៊ុនឆបោក

ដោយពួកគេព្យាយាមកែច្នៃ និងក្លែងបន្លំនិមិត្តសញ្ញាក្នុងហ្គ្រុមគាត់ បើកផុសលេងយ៉ាងសេរី លេងបានប្រាក់ចំណេញប៉ុន្នេះ ប៉ុន្នោះ ក្រោមរូបភាពបោកបញ្ឆោត អូសទាញលោកអ្នកវិនិយោគ ដោយសន្យាទទួលបានចំណេញប្រាក់ខ្ពស់ជាដើម។

អាស្រ័យហេតុនេះ សូម អតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ក្រុមហ៊ុនឆបោក១នេះ ជៀសវាងការធ្លាក់ចូលទៅក្នុងការបោកប្រាស់ តាមរយៈការវិនិយោគ ឬការជួញដូរក្នុងឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានសុវត្ថិភាព។ សូមអរគុណ។

បន្ទាបមកមានការផ្ញើសារក្លែងបន្លំ ទៅក្នុងទូរសព្ទ (SMS) ឬអ៊ីម៉ែល ដើម្បីអោយជនរងគ្រោះបង់ប្រាក់ ហើយលេះថា បង់លើការធានារ៉ាប់រង ចំនួន 950ដុល្លាបន្ថែមទៀត ។

ជនរងគ្រោះសុចិត្តបង់អោយតែក្រុមហ៊ុននោះ ផ្តល់ទីតាំងជាក់លាក់ណាមួយ ដើម្បីជនរងគ្រោះគោលបំណងចងទៅបង់ផ្ទាល់ដើម្បីជឿទុកចិត្ត តែចុងក្រោយក្រុមហ៊ុននេះមិនមានទីតាំងច្បាស់លាស់ទេ ។

ដូច្នេះទើបជនរងគ្រោះសម្រេចទៅដាក់ពាក្យបណ្តឹងនៅខណ្ឌកំបូល រាជធានីភ្នំពេញ

ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវវែកមុខសើបសង្កេត តើរឿងនេះទៅជាយ៉ាងណាវិញ។

ប្រជាពលរដ្ឋជនរងគ្រោះស្នើសុំដ៏ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់វិធានការចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យចំពោះក្រុមហ៊ុនឈរបោកដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។























Powered by Blogger.