ពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច ក្នុងស្រុកថ្មពួក
(បន្ទាយមានជ័យ) កម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍សម្ងាត់ជូនដល់សមត្ថកិច្ចនៅមូលដ្ឋាន នេះគឺជាប្រសាសន៍លើកឡើងរបស់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងពិធីផ្សព្វផ្សាយទាញយកកម្មវិធីទូរសព្ទដៃ Nodrug និងបារីអេឡិចត្រូនិច ក្នុងស្រុកថ្មួក ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មេឃុំ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្តដា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាស្រុកថ្មពួក។
លោក ចេង ចំរើន អភិបាលរងស្រុកថ្មពួក បានមានមតិរាយការណ៍កអោយដឹងថា៖ ដោយបានការណែនាំពីរដ្ឋបាលខេត្ត រដ្ឋបាលស្រុកថ្មពួក បានប្រជុំណែនាំ និងជុំរុញ ឲ្យមន្រ្តីរដ្ឋបាលស្រុកថ្មពួក នាយកសាលា នគរបាលស្រុក រដ្ឋបាលឃុំ ក្នុងការចុះឈ្មោះចូលក្នុងកម្មវិធីទូរស័ព្ទដៃNoDrug និងបារីអេឡិចត្រូនិកនៅតាមមូលដ្ឋាន។ កម្លាំងជំនាញនគរបាលស្រុក និងឃុំ បានសហការជាមួយរដ្ឋបាលស្រុកថ្មពួក រដ្ឋបាលឃុំ ក៏បានចុះអប់រំ ផ្សព្វផ្សាយបង្ការបង្រ្កាប បញ្ហាគ្រឿងញៀន ក្មេងទំនើងតាមរូបភាពប្រជុំផ្សព្វផ្សាយតាមសាលារៀន តាមភូមិ និងតាមទីប្រជុំជននានា ជាលក្ខណៈប្រមូលផ្តុំ ដោយផ្តោតលើគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល និងចុះអប់រំដោយផ្ទាល់តាមទីតាំងគោលដៅរយៈ៩ខែ នេះបានលទ្ធផលដូច៖ផ្សព្វផ្សាយភូមិ ឃុំសុវត្តិភាព១៣០៦លើក ប្រជាពលរដ្ឋចូលរួមចំនួន១០៨៥៨/ស្រី១៦៩៥នាក់។វេទិការសាធារណ:១៧០លើក ប្រជាពលរដ្ឋចូលរួម៥២៣៤/ស្រី៣០៨៧នាក់។
លោកវរសេនីយ៍ទោ ស្រី សារ៉ុម នាយការិយាល័យគ្រឿងញៀន បានឡើងធ្វើបទបង្ហាញនិងលើកឡើងថា៖អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃដែលមានឈ្មោះថា «NoDrug»ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់សម្រាប់សមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការាយការសម្ងាត់ជូនដល់សមត្ថកិច្ច។ម្យ៉ាងវិញទៀត ដោយអនុវត្តន៍សម្រាប់ការទាញយកកម្មវិធីទូរទសព្ទដៃ Nodrug របស់បងប្អូនជាការាយការសម្ងាត់ទើបខាងសមត្ថកិច្ចបានចុះស៊ើបអង្កេត និងប្រតិបត្តិការបានចំនួន ៥ស្រុក ក្រុង ទទួលបាន ៥ករណីហើយបន្ទាប់ពីការទទួលបានពីNodrugនេះ។ក្នុងលោកវរសេនីយ៍ទោ ក៏បានធ្វើការផ្សព្វផ្សាយពីគុណវិបត្តិរបស់ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏ដូចជាស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនៅក្នុងប៉ោយប៉ែតផងដែរ។
ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖(Nodrug)ជាកម្មវិធីផ្ដល់ការអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន លក្ខណៈគ្រឿងញៀនក្លាយជាក្តីបារម្ភរួមរបស់សង្គមជាតិ។ ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទើបប្រកាសឱ្យទាញយកប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីៗនេះ។ ម្យ៉ាងវិញទៀតកម្មវិធីទូរសព្ទដៃ Nodrug មានក្នុងគោលបំណង៖ ១,ដើម្បីទទួលបានការកំសាន្តបែបអប់រំមេរៀន និងព័ត៌មាននានាដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។២,ដើម្បីចូលរួមជាមួយសមត្ថកិច្ចតាមរយៈការរាយការណ៍អំពីព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ជាមួយគ្នានោះលោក យឹម សំណាង បានធ្វើការសំណូមពរដល់អស់លោក លោកស្រីដែលបានចូលរួមនាពេលនេះសូមបន្តផ្សព្វផ្សាយទៅតាមមូលដ្ឋាន ជាពិសេសសិស្សានុសិស្ស ឲ្យបានទូលំទូលាយអំពីNodrug,បារីអេឡិចទ្រនិច និងស្លឹកកន្ធំដែលជាសាធាតុញៀន តែកំពុងផ្ទុះថ្មីៗនេះ៕
Post a Comment