សាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែតរៀបចំកម្មវិធីប្រកួតប្រជែង ប្រកបពាក្យជាភាសារអង់គ្លេរដូវកាលទី២ ឆ្នាំ២០២៤
(បន្ទាយមានជ័យ) ដើម្បីជម្រុញឲ្យសិស្សភាពក្លាហានម៉ឺងម៉ាត់ និងប៉ិនប្រសព្វ ក្នុងការនិយាយផ្នែកភាសាបរទេស ពិសេសភាសារអង់គ្លេស សាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត បានរៀបចំកម្មវិធីប្រកួតប្រជែង ប្រកបពាក្យជាភាសារអង់គ្លេរដូវកាលទី២ ឆ្នាំ២០២៤ ក្រោមវត្តមានលោក អ៊ុន គន្ធា អគ្គនាយក នៃសាលាវឌ្ឍនវិជ្ជាគន្ធា សាខាក្រុងប៉ោយប៉ែត លោក Peter sam អ្នកគ្រប់គ្រងទូទៅ(CEO) លោកស្រី យ៉ុន វណ្ណថន នាយិការសាខាសាលាវឌ្ឍនវិជ្ជាគន្ធាទី១ និងដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស គ្រប់កំរិត និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ ពិធីនេះធ្វើនៅសាលប្រជុំសាលាវឌ្ឍនវិជ្ជាគន្ធា ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៤។
មានមតិនៃការបើកកម្មវិធីលោក Peter sam បានលើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមានរបស់លោក លោកស្រី ដែលជាអាណាព្យាបាលនៅពេលនេះ គឺបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាវឌ្ឍនវិជ្ជាគន្ធា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស។ជាពិសេសផ្នែកភាសាអង់គ្លេសតែម្តង។
លោក Peter sam បានបញ្ជាក់ថា៖ នៅក្នុងកម្មវិធីនោះដែរយើងមានសិស្សានុសិស្សចំនួន២៥នាក់ បានឡើងធ្វើការប្រកបអក្សរអង់គ្លេសម្តងម្នាក់ៗ ដោយមានការសួរដោយផ្ទាល់មាត់ពីអ្នកគ្រូដើម្បីប្រកួតប្រជែងគ្នាយកជ័យលាភី ក្នុងការបញ្ចេញសមត្ថភាពនោះសិស្សានុសិស្ស គ្រប់កំរិត បានបង្ហាញពីភាពក្លាហានម៉ឺងម៉ាត់ ធ្វើឲ្យរំជើបរំជួលចិត្តអ្នកស្តាប់អោយទះដៃកងរំពង។ហើយយើងបានសង្កេតឃើញថាការប្រកួតប្រកបអក្សរជាភាសាអង់គ្លេសនេះរហូតទៅដល់ ១៨ជុំទើបរកឃើញជ័យជំនះលេខ១ លេខ២ លេខ៣ លេខ៤ និងលេខ៥។
លោក អ៊ុន គន្ធា អគ្គនាយកនៃសាលាវឌ្ឍនវិជ្ជាគន្ធា បានថ្លែងថា៖ សាលាយើងខ្ញុំបានរៀបចំប្រកួតប្រជែង ប្រកបពាក្យជាភាសារអង់គ្លេរដូវកាលទី២ ឆ្នាំ២០២៤ឬការនិយាយគឺជាអំណាចការនិយាយគឺជាការជំរុញចិត្ត ដើម្បីផ្លាស់ប្ដូរ ដើម្បីជ័យជំនះនៅថ្ងៃនេះគឺជាព្រឹត្តិការណ៍ធំៗជាច្រើនហើយ។ហើយការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងបង្កើនសមត្ថភាពសិស្សផ្នែកភាសាបទេសពិសេសភាសាអងគ្លេសតែម្តង។
ក្នុងឱកាសនេះដែរលោក ក៏សូមថ្លែងអំណគុណដល់ អ្នកគ្រូ អ្នកគ្រូ បុគ្កលិកគ្រប់ផ្នែកនៃសាលាយើងដែលខិតខំបំពេញតួនាទីភារកិច្ចបានល្អនឹងទទួលបានទំនុកចិត្តពីមហាជន ពិសេសអាណាព្យាបាលសិស្សលើគុណភាពអបរំទាំងភាសាជាតិ និងអន្តរជាតិ៕
Post a Comment