លោក ញិល ប៊ុនធឿន បានអញ្ជើញចូលរួមជាអធិបតីភាពការរៀបចំវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ក្នុងសង្កាត់ទឹកថ្លា
(បន្ទាយមានជ័យ) គណបក្សប្រជាជនកម្ពុជាសង្កាត់ទឹកថ្លា បានរៀបចំវគ្គជីវភាពនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ ) ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកញិល ប៊ុនធឿន សមាជិកគណៈកម្មាធិការនៃគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា លោក ខៀវ ប៊ុនធូ តំណាងឲ្យឯកឧត្តម អ៊ុង ស៊ីផាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់ទឹកថ្លា លោកស្រី ហ៊ាង គឹមស៊ាង សមាជិកអចិន្ត្រៃយ៍គណបក្សក្រុង លោក ខាំ សរ ប្រធានគណបក្សសង្កាត់ និងសមាជិក សមាជិកា ប្រមាណជាង១៣០នាក់ វគ្គនេះរៀបចំធ្វើនៅបរិវេណគណបក្សប្រជាជនកម្ពុជា សង្កាត់ទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤។
លោក ញិល ប៊ុនធឿន បានមានមតិលើកឡេីងថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន។ លោកបន្តថា ការបង្កេីតគណបក្ស ឡេីង ដោយមានប្រភពពីចលនាស្នេហាជាតិ របស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ ។ ចាប់ពីថ្ងៃបដិសន្ធិមកគណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោក ញិល ប៊ុនធឿន បានបញ្ជាក់ផងដែរថា៖ គណបក្សប្រជាជននៅតែបន្តនៅជាមួយបងប្អូនប្រជាពលរដ្ឋ ជានិច្ច ទោះស្ថិតនៅក្នុងកាលៈ ទេសៈ ណាក៏ដោយ គណបក្សប្រជាជនកម្ពុជា មិនដែលទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយពោល គឺរួមសុខ រួមទុក្ខជាមួយគ្នា បន្តរួមគ្នាអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ពិសេសក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ៕
Post a Comment