កិច្ចប្រជុំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣)
(បន្ទាយមានជ័យ) មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំពិនិត្យផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៣) ជូនដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម សុខ ធី ប្រតិភូនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៣។
លោក បឹង គឹមសឹង បានមានប្រសាសន៍លើកឡើងថា៖តាមសារាចរលេខ ០១២ ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០ ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលជា ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២១តទៅ ដល់ថ្ងៃទី ១ ខែ មិនា ឆ្នាំ២០២៣ ។ឆ្នាំ ២០២២មានចំនួន ១០៨ អង្គភាព រួចរាល់ឆ្នាំ ២០២៣ មានចំនួន ១០៨អង្គភាពរួចរាល់បានទាំង១០៨អង្គភាព។១,មន្ទីរ ជំនាញនិងអង្គភាព ជុំវិញខេត្តមានចំនួន ៣១អង្គភាព ២,រដ្ឋបាលខេត្តមានចំនួន៣និង ៣, សាលាក្រុង ស្រុក មានចំនួន ៩ និង ៤ ,រដ្ឋបាលឃុំ សង្កាត់ ចំនួន ៦៧ កើនសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី មន្ទីរ អង្គភាព ការអនុវត្តតាមប្រព័ន្ធ (SARMIS)មានចំនួន ១០២អង្គភាព ១,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត ២,រតគារខេត្ត ៣,សាខាគយនិងរដ្ឋាករខេត្ត ៤,សាខាពន្ធដារខេត្ត។
លោក បឹង គឹមសឹង បានបញ្ជាក់ថា៖ និតីវិធីនៃការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានចំនួន២ មាន១, សៀវភៅបញ្ជីសារពើភណ្ឌត្រូវបានកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋ ទាំងអស់ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង .ហៅថាបញ្ជីសារពើភណ្ឌឆ្នាំគោល ២ ,តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ កត់ត្រានូវការកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល៥ឆ្នាំនៃឆ្នាំគោល។
ថ្លែងក្នុងឱកាសនោះលោក ហុឹល រ៉ាយ៉ា និងឯកឧត្តម សុខ ធី បានស្នើសុំឲ្យអស់លោក លោកស្រី ត្រូវស្គាល់ទ្រព្យសម្បត្តិរដ្ឋរបស់ខ្លួនឯងអោយបានច្បាស់។ជាពិសេស រាល់ បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវទទួលខុសត្រូវចំពោះ ប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្ដង ឲ្យបានត្រឹមត្រូវគ្រប់ចំនួន និងចប់សព្វគ្រប់នៅក្នុងត្រីមាសទីមួយនៃឆ្នាំបន្ទាប់ ប្រសិនបើមន្ទីរអង្គភាពណាមិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានវិធានការកាត់ថវិកាក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់អង្គភាពនោះ។
ឯកឧត្តម សុខ ធី បានបញ្ជាក់ថា៖ក្នុងទម្រង់ទី១, សៀវភៅបញ្ជីសារពើភណ្ឌ ត្រូវកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ ឆ្នាំម្ដង ហៅថា បញ្ជីសារពើភណ្ឌឆ្នាំគោល មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ធ្លាប់បានធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោលនេះបានចំនួន៤ដងរួចមកហើយ គឺឆ្នាំ ២០០៤ឆ្នាំ២០០៩ ឆ្នាំ ២០១៤ និងឆ្នាំ២០១៩ ។
ទម្រង់ទី២, តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ កត់ត្រានូវការកើនឡើងនិងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល៥ឆ្នាំ នៃឆ្នាំគោលដោយអនុលោម តាមគំរូជាធរមានហៅថាតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ។
ឯកឧត្តម បានបញ្ជាក់បន្តទៀតថា៖ ផ្អែកតាមអនុក្រឹត្យលេខ៦៦ មាត្រា ២១អាជ្ញាធរកាន់កាប់ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំងអស់ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួន ទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដីខេត្ត៕
Post a Comment