លោក លៀម សុដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះខេត្តទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗនៅក្នុងតំបន់ការពារប្រាសាទបន្ទីរឆ្មា ស្រុកថ្មពួក

 


(បន្ទាយមានជ័យ) ដើម្បីចូលរួមអភិរក្ស តំបន់ការពារប្រាសាទបន្ទាយឆ្មារ ក្នុងការដាក់បញ្ចូលប្រាសាទក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ លោក លៀម សុដា អភិបាលរងខេត្តតំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការជម្រុះខេត្តទប់ស្កាត់ការកសាងសំណង់ផ្សេងៗ នៅក្នុងតំបន់ការពារប្រាសាទបន្ទាយឆ្មារ។ដើម្បីរិះរកវិធានការនិងដំណោះស្រាយលើបញ្ហានាៗដែលកំពុងកើតឡើង ដោយលោក លោកស្រី ប្រធាន.អនុប្រធាន កងកម្លាំង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្តដា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។


លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យបានមានមតិឡើងអាននៅសេចក្តីសម្រេចស្ដីពីការកែសម្រួលគណៈកម្មការចម្រុះខេត្តនិងអានរបាយការណ៍អំពីការសាងសង់សំណង់ក្នុងតំបន់ការពារប្រាសាទបន្ទាយឆ្មារ។លោកក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមកិច្ចការ និងទិសដៅដែលត្រូវអនុវត្តបន្ត និងសំណូមពរ។ 

លោក យង់ តាំងកួយ បានបន្តធ្វើសេចក្ដីរាយការណ៍ ស្ដីពីការបង្កើតការកំណត់ និងការចាត់ចែងគ្រប់គ្រងថែរក្សាការពារប្រាសាទបុរាណទីតាំង ស្ថានីយ៍ប្រវត្តិ បុរេប្រវត្តិ និង រមណីយ៍ដ្ឋានប្រវត្តិសាស្ត្រ ជាបីតំបន់រួមមាន ទី១ ជាតំបន់ប្រាសាទ ទី២ ជាតំបន់ឧទ្យានបុរាណវិទ្យា ទី៣ ជាតំបន់ត្រូវប្រើប្រាស់ដីធ្លីតាមបទបញ្ញត្តិ។



លោក លៀម សុដា បានមានប្រសាសន៍លើកឡើងថា៖កិច្ចប្រជុំនៅពេលនេះពិតជាមានសារៈសំខាន់ណាស់ គឺជាការជួបជុំពិភាក្សាដើម្បីពិគ្រោះយោបល់ លើការងារដែលប្រឈម ការងារដែលបានធ្វើកន្លងមក និងទិសដៅការងារក្នុងពេលអនាគត ជាពិសេសមន្ត្រីជំនាញអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួម ១,ក្នុងការសុំផ្ដល់ឯកសារពាក់ព័ន្ធ និងប្រាសាទបន្ទាយឆ្មារជូនមកសមាជិកក្រុមការងារគណៈកម្មការចម្រុះដែលមានមន្ទីរជំនាញផ្សេងៗនិងត្រូវអនុវត្តការងារ។២,រៀបចំផ្លាកសញ្ញាទាំងអស់ក្នុងតំបន់ការពារប្រាសាទបន្ទាយឆ្មារ។៣,ត្រូវមានវេនប្រចាំការចុះទៅអនុវត្តការងារហាមឃាត់ឬទប់ស្កាត់រាល់ការលួចសាងសង់។៤,សុំសមាជិកទាំងអស់ចូលរួមសហការគ្នាជាមួយក្រុមការងារលេខាធិការដ្ឋានចុះអនុវត្តរាល់សកម្មភាព។


លោក អភិបាលរងខេត្តក៏បានធ្វើការកោតសរសើរដល់មន្ត្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានខិតខំទប់ស្កាត់បងប្អូនប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានខុសច្បាប់(ខុសបច្ចេកទេស)ក្នុងតំបន់ប្រាសាទបន្ទាយឆ្មារ និងសូមមន្ត្រីបច្ចេកទេសរបស់អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំការនៅតំបន់ប្រាសាទបន្ទាយឆ្មារបន្តចុះពិនិត្យ និងវាយតម្លៃទីតាំងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលបានដាក់ពាក្យស្នើសុំរើសផ្ទះចាស់ធ្វើផ្ទះថ្មីក្នុងតំបន់នោះផងដែរ៕













Powered by Blogger.