ចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅឧបករណ៍ឆក់មូស(អគ្គីសនី)ពេលកំពុងបូមសាំងដាក់ដបលក់

 


(បន្ទាយមានជ័យ) អគ្គីភ័យបានបំផ្លាញផ្ទះ១ខ្នងទំហំ ១២មX៩ម ធ្វើអំពីឈើ ប្រក់ស័ង្កសី រថយន្ត៣គ្រឿង ម៉ូតូ៣គ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៣និង៥៥នាទីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិជើងវត្ត ឃុំ ព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។


ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ គេសង្កេតឃើញលោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ និង លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកម្លាំងនរបាលនិងរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី១គ្រឿង និងកម្លាំងអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចុះជួយអន្តរាគមន៍ពន្លត់ផងដែរ។


លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ ប៊ុន អូន ភេទ ស្រី អាយុ ៦៣ ឆ្នាំនៅភូមិជើងវត្ត ឃុំ ព្រះនេត្រព្រះស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ប៊ុន អូន បានយកប្រដាប់ឆក់មូស(អគ្គីសនី)ទៅឆក់មូសពេលកំពុងបូមសាំងដាក់ក្នុងដបលក់បង្កឲ្យមានផ្កាភ្លើងឆាបឆេះសាំងកំពុងបូមដាក់ដបនិងប៊ីដុងសាំងក្បែរនោះតែម្តង។


លោកអធិការបានបន្តថា៖ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ប្រើប្រាស់រថយន្តចំនួន២គ្រឿង បាញ់ទឹកអស់ចំនួន៣រថយន្ត ទើបរលត់ទាំងស្រុង មិនបង្កឲ្យឆាបឆេះផ្ទះអ្នកជិតខាងនិងគ្រោះថ្នាក់មនុស្សទេ ខូចខាតតែទ្រព្យសម្បតិរួមមាន៖ឆេះផ្ទៈទំហំ១២ម×៩ម,ខូចខាតរថយន្ត ចំនួន៣គ្រឿង កាំម៉ារីឆ្នាំ ៩៥ ចំនួន១គ្រឿងនិងកាម៉ារីឆ្នាំ៩៣ចំនួន០២គ្រឿង,ម៉ូតូ ០៣គ្រឿង អិម អេសអិច ១គ្រឿង ហុងដាទ្រីម ០១គ្រឿងសង់សារីចាស់គ្រឿង,សាំង និងម៉ាស៊ូត ២០ប៊ីដុង ,ទ្រព្យ សម្បត្តិ ផ្សេងៗក្នុងផ្ទះមួយចំនួនធំ ៕









Powered by Blogger.