ក្រុមហ៊ុន toyota កំពុងទទួលការរិះគន់ពីអតិថិជន

 


បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលការស្នើសុំពីអតិថិជនរបស់ក្រុមហ៊ុនtoyota នៅក្នុងករណី អតិថិជនបានចុះរថយន្តនៅមុខមន្ទីរពេទ្យមួយកន្លែង នៅក្នុងការចុះទៅទិញថ្នាំពេទ្យបែរជារថយន្តនោះរអិលថយក្រោយ ដោយខ្លួនឯង ។


ម្ចាស់រថយន្តលេខ 2 CA 1963បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថារថយន្តមានបញ្ហារឿងបច្ចេកទេសដោយសារលោកស្រីបានចតរថយន្តនិងទាញហ្វ្រាំងដៃដាក់ជាធម្មតាតែរថយន្តនោះបែរជារអិលថយក្រោយដោយខ្លួនឯងទៅប៉ះ ប្រជាពលរដ្ឋនៅតាមដងផ្លូវធ្វើឲ្យរថយន្តខូចខាត សម្ភារៈមួយចំនួន។


លោកស្រីបានបញ្ជាក់ទៀតថាក្រុមហ៊ុននេះមានការធានារ៉ាប់រងចំនួនមួយឆ្នាំ។ដោយលោកស្រីទិញប្រាក់ចំនួនជាង 6 ម៉ឺនដុល្លារអាមេរិក ទិញនៅក្នុងចន្លោះខែ 2 ឆ្នាំ 2024 នេះឯង។


បើយើងមើលពីកាមេរ៉ាសុវត្ថិភាពនៅខាងមន្ទីរពេទ្យ យើងក្រឡេកឃើញថាចំណោទនៃចំណតរថយន្តគឺមិនបានចោទខ្លាំងនោះទេតើហេតុអ្វីរថយន្តបែរជារអិលថយក្រោយដោយលោកស្រីបញ្ជាក់ហើយបញ្ចាក់ទៀតថាលោកស្រីបានដាក់ហ្វ្រាំងដៃជាប់ហើយហើយលោកស្រីក៏បានបញ្ជាក់បន្ថែមទៀតថារថយន្តនេះពិតជាមានខុសខាងបច្ចេកទេស ទើបលោកស្រីស្នើសុំដល់ម្ចាស់ក្រុមហ៊ុន toyota ដើម្បីឲ្យមានការទទួលខុសត្រូវ។


លោកស្រីម្ចាស់រថយន្តមានសង្ឃឹមថាម្ចាស់ក្រុមហ៊ុន toyota cambodia និងរកដំណោះស្រាយជូនលោកស្រីដើម្បីសាងទំនុកចិត្តឡើងវិញ។


អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោកប្រធានបច្ចេកទេស រថយន្ត ក្រុមហ៊ុន toyota នឹងជួយពន្យល់បន្ថែមនិងបកស្រាយនិងរកដំណោះស្រាយជូនអតិថិជនរបស់ខ្លួន ជាក់ជាមិនខាន។


អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺពីសំណាក់ម្ចាស់ក្រុមហ៊ុន toyota cambodia តាមរបបអ្នកសារព័ត៌មានសូមអរគុណ។





Powered by Blogger.