ឈើមុខយក្ស ចេញពីខេត្តពោធិ៍សាត់ ទៅអស់ល័ក្ខ នៅខេត្តបាត់ដំបង

 


ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ ក្រុមមន្ត្រីបានធ្វើការឃាត់រថយន្តដឹកឈើមួយគ្រឿង សុទ្ធតែប្រភេទមុខធំៗ។

ការឃាត់នេះ ដោយកម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយ សម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169- 1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត។

មន្ត្រីដែលចុះបង្ក្រាបបានប្រាប់អ្នកសារព័ត៌មាន ថា រថយន្តដឹកឈើដែលរងការបង្ក្រាបនេះ មានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត ហើយត្រូវកម្លាំងមន្រ្តីឧទ្យានុរក្សបានធ្វើការឃាត់តែម្ដង។

មន្ត្រីបានបន្តថា ក្រោយពីបានពិនិត្យឃើញមានបង្កប់ឈើ ចំនួនន០៤សន្លឹក រួចកម្លាំងសម្ថតកិច្ច បានធ្វើការដកហូតវត្ថុតាងរួមមាន៖

រថយន្តសណ្ដោងធន់ធំ1គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829 

ដឹកឈើប្រភេទស្ពង់ចំនួន ០៤សន្លឹក:

-0,30x1,30x5,00x1=1,95ម៉ែត្រគូប

-0,30x1,30x9,00x1=3,51ម៉ែត្រគូប

-0,30x1,50x9,00x1=4,05ម៉ែត្រគូប

-0,30x1,60x9,00x1=4,32ម៉ែត្រគូប។

ករណីបង្ក្រាបនេះ សរុបមុខឈើទាំងអស់ចំនួន ០៤សន្លឹកស្មើរនឹង ១៣,៨៣ម៉ែត្រគូប ត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត៕





Powered by Blogger.