ភាពមិនប្រក្រតីភាពមិនប្រក្រតី របស់មន្ត្រី ដែលអនុវត្តច្បាប់មួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ សូម ក្រសួងមហាផ្ទៃអនុវត្តន៍ ឲ្យបានតឹងរឹង?វគ្គ២១

 


 ខេត្តកណ្តាល: សាលក្រម របស់សាលាដំបូងខេត្តកណ្តាល សម្រេចកាត់ក្តីរកយុត្តិធម៌ជូន ប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកៀនស្វាយ បុកមនុស្សស្លាប់ ចំនួន២នាក់សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល។ 

សាលក្រម បានសម្រេច កាត់ឲ្យជនសង្ស័យ ដែលបុកមនុស្សស្លាប់ជាប់ពន្ធនាគារចំនួន ៣ឆ្នាំនិងពិន័យជាប្រាក់ ១៥លានរៀលចូលរដ្ឋ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងសាកសពមួយទទួលបាន ១៥,០០០ ដុល្លារអាមេរិក ប៉ុន្តែមកដល់ពេលនេះ ជនរងគ្រោះទទួលបានត្រឹមក្រដាសតែប៉ុណ្ណោះ ចំណែកជនជាប់ចោទ នៅក្រៅសំណាញ់ច្បាប់ដដែល។

លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ជាអ្នកដោះលែងជនសង្ស័យ ល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ នៅរក្សាភាពស្ងៀមស្ងាត់ សូមឯកឧត្តមអភិ មេត្តា ជួយពន្យល់ទាក់ទិននិងច្បាប់ ដែលក្រសួងមហាផ្ទៃ បានកំណត់ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំថា ការអនុវត្តច្បាប់ ប្រកាន់បក្សពួកនិយម ព្រោះប្រជាពលរដ្ឋ រស់នៅក្រោមដំបូលសន្តិភាព។ 

បើយោងតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ អធិការដ្ឋានលេខ ០០៦៦អធិចុះថ្ងៃសុក្រ ៩រោច ខែមិតសិរឆ្នាំថោះ ពស ២៥៧៧ រាជធានីភ្នំពេញថ្ងៃទី៥ខែមករាឆ្នាំ២០២៤ ដោយឯកសារមួយច្បាប់នោះ បានរក្សាភាពស្ងៀមស្ងាត់មិនបានបញ្ជូនបន្តមកក្រុមគ្រួសារជនរងគ្រោះ ផ្អិបទុកចោល តើនេះជាគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ឬមួយយ៉ាងណា?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយនិង បក្សពួក ចំនួនពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនសង្ស័យ ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាពិសេសអង្គភាពអ្នកសារព័ត៌មាន កំពុងរងចាំមើលថា តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

ដោយឡែកឯកសារទាំងនោះទើបមកដល់ដៃក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ តើមានន័យយ៉ាងដូចម្តេចទៅវិញ ក្នុងករណីបង្កកឯកសារទុក ?សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។

តើមន្ត្រីដែលអនុវត្តច្បាប់ធ្វើខុស ច្បាប់ក្រសួងចាត់វិធានការយ៉ាងណាវិញ សូមក្រសួងមហាផ្ទៃ មេត្តាជួយពន្យល់បន្ថែម ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ។ 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជួយអន្តរាគមន៍បន្ថែម ចំពោះឯកឧត្តម ប្រធាន តុលាការខេត្តកណ្តាល និងចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមប្រធាន អង្គភាពប្រឆាំង អំពើពុករលួយ សូមមេត្តា ចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតក្នុងករណីនេះដោយក្តីអនុគ្រោះ។

សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគរាជ







Powered by Blogger.